ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មក្នុងទីក្រុងប៉ារីស ទាមទារឲ្យលោក Macron ចុះចេញពីតំណែង
បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលាន Palais-Royal ក្នុងទីក្រុងប៉ារីស តាមការអំពាវនាវពីគណបក្សស្តាំនិយម Patriots ដើម្បីទាមទារឲ្យប្រធានាធិបតីបារាំង លោក Emmanuel Macron ចុះចេញពីតំណែង។

បន្ទាប់ពីបាតុកម្មលើកដំបូងនៅថ្ងៃទី៣ខែកញ្ញា គណបក្ស Patriots បានចេញការអំពាវនាវថ្មីឲ្យប្រជាជនដើរតវ៉ាតាមដងផ្លូវ។ ក្រុមសកម្មជនបានអំពាវនាវឲ្យលោក Macron ចុះចេញពីតំណែង ហើយដកខ្លួនចេញពីសហភាពអឺរ៉ុប និងអង្គការណាតូ។
ការស្ទង់មតិចុងក្រោយរបស់ Elabe បានបង្ហាញថា ការគាំទ្រចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី គឺកំពុងធ្លាក់ចុះក្នុងចំណោមប្រជាជនបារាំង ដោយមានតែ៤០% ប៉ុណ្ណោះដែលនិយាយថា ពួកគេពេញចិត្តចំពោះវិធានការរឹតត្បិតប្រឆាំងទីក្រុងមូស្គូ។

ទន្ទឹមនឹងនេះ អ្នកឆ្លើយសំណួរ ៣២% ជឿថា ទណ្ឌកម្មគួរតែត្រូវបានកំណត់ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់ប្រជាជនបារាំង ខណៈពេល២៧% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេប្រឆាំងនឹងទណ្ឌកម្មសេដ្ឋកិច្ច។
ចាប់តាំងពីឆ្នាំ២០២១មក តម្លៃថាមពលនៅអឺរ៉ុបបានកើនឡើងយ៉ាងគំហុក។ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ និងការអនុម័តកញ្ចប់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងមូស្គូដោយលោកខាងលិច តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ជាហេតុជំរុញឲ្យរដ្ឋាភិបាលអឺរ៉ុបជាច្រើន ងាកទៅរកវិធានការបន្ទាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Macron ត្រូវពលរដ្ឋបារាំងគប់ប៉េងប៉ោះដាក់ ក្រោយជាប់ឆ្នោតមិនបានប៉ុន្មានថ្ងៃ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


