ព័ត៌មានអន្ដរជាតិ
លោក Macron ត្រូវពលរដ្ឋបារាំងគប់ប៉េងប៉ោះដាក់ ក្រោយជាប់ឆ្នោតមិនបានប៉ុន្មានថ្ងៃ
អ្នកនៅតំបន់ Cergy ជាយក្រុងប៉ារីសប្រទេសបារាំង បានគប់ប៉េងប៉ោះដាក់លោក Emmanuel Macron កាលពីថ្ងៃពុធទី២៧ខែមេសា បន្ទាប់ពីលោក Macron ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ មិនបានប៉ុន្មានថ្ងៃផង។

ឧប្បត្តិហេតុនេះកើតឡើងនៅពេលដែលលោក Macron និងសន្តិសុខរបស់គាត់ ព្យាយាមដើរឆ្លងកាត់ហ្វូងមនុស្សនៅឯផ្សារលក់អាហារក្នុងស្រុកមួយ។
វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BFMTV បានបង្ហាញពីបន្លែជាច្រើននៅក្នុងថង់ពណ៌ខៀវ ហោះលើក្បាលរបស់ប្រធានាធិបតី។

ស្របពេលមានអ្នកស្រែកថា “Projectile!”, ឆ្មាំរបស់លោក Macron បានយកដៃទៅបាំង ហើយបន្ទាប់មកយកឆ័ត្រពណ៌ខ្មៅទៅបាំង។ គាត់ត្រូវបានគេនាំទៅតូបលក់ទំនិញនៅជិតបំផុត ហើយប៉ុន្មាននាទីក្រោយមក ហ្វូងមនុស្សក៏ស្ងប់ស្ងាត់។
នៅក្នុងវីដេអូមួយទៀតពីផ្សារដូចគ្នានេះ បុរសម្នាក់បានឡើងលើតុមួយ ហើយព្យាយាមលោតទៅរកលោក Macron ពេលដែលប្រធានាធិបតីកំពុងលាក់ខ្លួននៅក្រោមឆ័ត្រ។

យ៉ាងណាក្តី ក្រោយពេលកើតហេតុ លោក Macron បានបន្តដើរជុំវិញផ្សារ និងជជែកជាមួយអ្នកស្រុក។ គាត់បានប្រាប់អ្នកសារព័ត៌មានថា គាត់កំពុងធ្វើទស្សនកិច្ចនៅសង្កាត់សម្បូរអ្នកធ្វើការ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីបំពេញតាមការសន្យាយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងការបង្រួបបង្រួមប្រទេសបារាំង និងធ្វើជាប្រធានាធិបតីសម្រាប់ទាំងអស់គ្នា។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលប្រធានាធិបតីបារាំងរងការវាយប្រហារក្នុងពេលជួបជាមួយពលរដ្ឋ។ កាលពីរដូវក្តៅមុន លោកប្រធានាធិបតីត្រូវបានគេទះកំផ្លៀងក្នុងពេលធ្វើទស្សនកិច្ចនៅនាយកដ្ឋាន Drome។ ក្រោយមក អ្នកវាយប្រហារត្រូវបានកាត់ទោសឲ្យជាប់គុកបួនខែ។ ហើយក្នុងខែកញ្ញា មានមនុស្សម្នាក់បានគប់ស៊ុតដាក់លោក Macron នៅពេលដែលគាត់បានទៅដល់ទីក្រុង Lyon ដើម្បីទស្សនាការតាំងពិពណ៌ក្នុងស្រុក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Macron បង្កើតប្រវត្តិសាស្រ្តបារាំង រយៈពេល២០ឆ្នាំចុងក្រោយ បន្ទាប់ពីឈ្នះឆ្នោត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


