Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ផ្ទុះកុបកម្មហិង្សា តាមទីក្រុងធំៗ ក្រោយក្រុមបាល់ទាត់ជម្រើសជាតិ ចាញ់អេស្ប៉ាញ ធ្លាក់ចេញពី World Cup

បានផុស

នៅ

គ្រាន់តែក្រុមបាល់ទាត់ជម្រើសជាតិបារាំង ធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ភ្លាម កុបកម្មហិង្សាស្រាប់តែផ្ទុះឡើងក្នុងរដ្ឋធានីប៉ារីស និងទីក្រុងធំៗផ្សេងទៀត របស់ប្រទេសនេះតែម្តង ខណៈមនុស្សរាប់រយនាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។

(រូប៖ X)

តាមការផ្សាយរបស់ The Sun នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ អំពើហិ្សាពោរពេញដោយភាពចលាចល បានកើតឡើងដោយសារតែអ្នកគាំទ្រមាន់គកបារាំង មិនពេញចិត្តនឹងលទ្ធផល ដែលក្រុមជម្រើសជាតិរបស់ពួកគេ ធ្លាក់ក្រោមថ្វីជើងរបស់គោជល់អេស្ប៉ាញ នៅវគ្គ Semi-Final។

នៅប៉ារីស ជាកន្លែងវឹកវរបំផុត ដោយមនុស្សម្នា នាំគ្នាដុតរថយន្ត បំផ្លាញទ្រព្យសម្បត្តិរដ្ឋ កម្ទេចទ្វារ-បង្អួចហាងនានា ថែមទាំងបាញ់កាំជ្រួចនិងគប់គ្រឿងផ្ទុះ ដាក់មន្ត្រីប៉ូលិសទៀតផង។

(រូប៖ X)

ដោយសារតែស្ថានភាពធ្ងន់ធ្ងរទៅៗ ប៉ូលិសក្រុងប៉ារីស ក៏ចាត់វិធានការក្តៅ ដោយដាក់ពង្រាយក្រុមបង្ក្រាបកុបកម្ម ឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៀតផង ហើយចាប់ខ្លួនបានមនុស្ស ១៤១នាក់។

ចំណែកនៅទីក្រុង លីយ៉ុង! មានការប៉ះទង្គិចគ្នារវាងក្រុមយុវជន ជាមួយប៉ូលិស ជាលទ្ធផល មនុស្ស ​២០នាក់ ត្រូវបានចាប់ខ្លួន ខណៈនៅទីក្រុងផ្សេងទៀត ក៏មានឈុតឆាកស្រដៀងគ្នា នេះដែរ។

(រូប៖ X)

សូមជម្រាបថា អេស្ប៉ាញ បានយកឈ្នះបារាំង ២-០ ទម្លាក់ក្រុមរបស់លោក Didier Deschamps នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងប្រកួតនាពហុកីឡដ្ឋាន AT&T Stadium នៅទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក។

២គ្រាប់របស់គោជល់អេស្ប៉ាញ រកបានដោយកីឡាករ Mikel Oyarzabal តាមរយៈការស៊ុតប៉េណាល់ទី នៅនាទីទី២២ នៃវគ្គទី១ និងមួយគ្រាប់ទៀត រកបានក្នុងវគ្គទី២ នៅនាទីទី ៥៨ ដោយកីឡាករ Pedro Porro៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម