ព័ត៌មានអន្ដរជាតិ
វត្តនៅតាមដងទន្លេ ចៅប្រាយ៉ា កំពុងប្រុងជើងការសម្រាប់គ្រោះទឹកជំនន់
វត្តព្រះពុទ្ធសាសនានៅតាមដងទន្លេចៅប្រាយ៉ាកំពុងប្រុងជើងការសម្រាប់ទឹកជំនន់ ខណៈដែលទំនប់ទឹកខាងលើបានបញ្ចេញទឹកបន្ថែមទៀតដើម្បីបន្ថូរបន្ថយហានិភ័យនៃការជន់លិចណាមួយ ។

ទំនប់ចៅប្រាយ៉ាក្នុងខេត្ត Chai Nat បាននិងកំពុងបញ្ចេញទឹកក្នុងល្បឿន ១,៩៤៨ ម៉ែត្រគូបក្នុងមួយវិនាទី ខណៈដែលទឹកហូរឡើងលើស្រុក Muang ខេត្ត Nakhon Sawan ត្រូវបានគេរាយការណ៍ថាមានល្បឿន ១,៩៩៦ ម៉ែត្រគូបក្នុងមួយវិនាទី ។
ស្របពេលជាមួយគ្នានេះ ទឹកហូរចុះបន្ថែមទៀតនៅស្រុក Ban Bang Phutsa ក្នុងខេត្ត Singburi ក៏មានកម្រិត ១,៩៧៤ ម៉ែត្រគូបក្នុងមួយវិនាទីផងដែរកាលពីថ្ងៃអាទិត្យ ។

ទន្ទឹមនោះ ក្រសួងឧតុនិយមថៃព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅទំនប់ចៅប្រាយ៉ាខាងលើ ជាហេតុធ្វើឲ្យប្រាសាទជាច្រើននៅខាងក្រោមទំនប់កំពុងរៀបចំសម្រាប់ការហូរហៀរទឹកទន្លេ ហើយកំពុងរើរបស់របរមានតម្លៃទៅកាន់ទីទួលខ្ពស់ ខណៈក្នុងនោះក៏មានវត្ត Phai Lom ក្នុងស្រុក Sapphaya ខេត្ត Chai Nat ផងដែរ ។
ចំណែកព្រះចៅអធិការវត្ត ព្រះនាម Phrakru Chaiyathammaphon មានថេរដីកាថា វត្ត Phai Lom បាននិងកំពុងតាមដានការព្រមានអំពីទឹកជំនន់ពីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន ហើយបានចាប់ផ្តើមរើរបស់របរមានតម្លៃឡើងទីទួលបណ្ដើរៗហើយ ព្រោះថា វត្តមួយនេះក៏ធ្លាប់លិចផងដែរ កាលពីទឹកជំនន់ក្នុងឆ្នាំ ២០១១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
ចុចអាន ៖ ថៃ ព្រមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


