ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Noru កំពុងឆក់យកជីវិតមនុស្សនៅ ហ្វីលីពីន ខណៈជើងហោះហើរ និងសាលារៀនត្រូវបិទបន្ទាន់
ព្យុះទីហ្វុង Noru បានបោកបក់លើកោះ Luzon ក្នុងប្រទេសហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ចាប់តាំងពីរសៀលថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ ខណៈជើងហោះហើរ និងសាលារៀនត្រូវបិទបន្ទាន់។

អភិបាលខេត្ត Bulacan លោក Daniel Fernando និយាយនៅព្រឹកថ្ងៃចន្ទនេះថា ទឹកជំនន់បានសម្លាបអ្នកជួយ សង្គ្រោះ៥នាក់ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះនៅទីក្រុង San Miguel ភាគខាងជើងទីក្រុងម៉ានីល ខណៈ មនុស្សជាង ៧៤,០០០ នាក់ត្រូវជម្លៀសចេញ ហើយមុននេះ ក្រុមមន្ត្រីចេញការព្រមានអំពី “ទឹកជំនន់ធ្ងន់ធ្ងរ” នៅក្នុងតំបន់នៃរដ្ឋធានីម៉ានីល។

ដោយឡែក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បានបញ្ជាឲ្យផ្អាកការងាររដ្ឋាភិបាលទាំងអស់ ហើយថ្នាក់រៀនក៏ត្រូវបិទបន្ទាន់។ ចំណែកឯជើងហោះហើរ និងសេវាសាឡាងត្រូវលុបចោល រួមទាំងការជួញដូរនៅផ្សារហ៊ុនរបស់ប្រទេសនេះ ក៏នឹងត្រូវផ្អាកផងដែរ។

ជាមួយគ្នានេះ ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋ បានទម្លាក់ចំណាត់ថ្នាក់ Noru ទៅជាព្យុះទីហ្វុងប៉ុន្មានម៉ោងបន្ទាប់ ពីការធ្លាក់របស់វានៅរសៀលថ្ងៃអាទិត្យ។ ការិយាល័យនេះបាននិយាយថា Noru បានរក្សាកម្លាំងរបស់ខ្លួននៅព្រឹកថ្ងៃចន្ទ ដោយរំកិលទៅទិសខាងលិច និងទៅទិសខាងជើងក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ខ្យល់បក់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង រួមជាមួយខ្យល់ខ្លាំងរហូតដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា Noru គឺជាព្យុះទី ១១ និងជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុត ដែលបានចូលមកប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។ ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត នៅលើពិភពលោក ដែលភាគច្រើនដោយសារតែទីតាំងរបស់ខ្លួន នៅក្នុងក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក និងខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ជាមធ្យម ប្រទេសប្រជុំកោះជួបប្រទះព្យុះទីហ្វុងចំនួន២០ក្នុងមួយឆ្នាំ ដែលមួយចំនួនមានកម្លាំងខ្លាំង និងបំផ្លិចបំផ្លាញប្រទេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខេត្តភាគកណ្ដាល វៀតណាម ជម្លៀសមនុស្សជាង ១,៣០០ នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


