ព័ត៌មានអន្ដរជាតិ
ណាតូ ប្រកាសធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ និងបង្កើនចំនួននាវាចម្បាំង ក្នុងសមុទ្រ បាល់ទិក (មានវីដេអូ)
អង្គការណាតូបានអះអាងថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវផែនការសម្រាប់សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំ ថ្វីបើជម្លោះរុស្ស៊ី-អ៊ុយក្រែនដ៏ក្តៅគគុក បានជំរុញឲ្យមានភាពភ័យខ្លាច ចំពោះការប្រឈមមុខដាក់គ្នាដោយផ្ទាល់ និងមហន្តរាយរវាងទីក្រុងមូស្គូ និងប្លុកយោធាលោកខាងលិចក៏ដោយ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី១១ខែតុលាថា “នេះគឺជាការបណ្តុះបណ្តាលជាប្រចាំ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរក្សាសមត្ថភាព សុវត្ថិភាព និងប្រសិទ្ធភាព។
សមយុទ្ធដែលគេស្គាល់ថា Steadfast Noon នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។ សមយុទ្ធនេះ មានការប្រមូលផ្តុំយន្តហោះរាប់សិបគ្រឿង មកពីប្រទេសជាសមាជិក ហើយអនុវត្តបេសកកម្មវាយប្រហារនុយក្លេអ៊ែរ។ ជាធម្មតា យន្តហោះចម្បាំង មិនបំពាក់ក្បាលគ្រាប់ពិតទេ”។

នៅពេលសួរថាតើ សមាជិកណាតូទាំង ៣០ បានពិភាក្សាអំពីសក្តានុពលដែលសមយុទ្ធ Steadfast Noon អាចនាំឲ្យមានការគណនាខុស ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ីដែរឬក៏អត់នោះ, លោក Stoltenberg បានច្រានចោលការព្រួយបារម្ភបែបនេះ។
លោកគូសបញ្ជាក់ថា “ឥឡូវនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវ ដើម្បីបញ្ជាក់ច្បាស់ៗថា អង្គការណាតូនៅទីនោះ ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់។ ហើយនេះ គឺជាសមយុទ្ធដែលមានការគ្រោងទុកជាយូរមកហើយ ពោលគឺមុនការលុកលុយអ៊ុយក្រែនទៅទៀត”។

អគ្គលេខាធិការរូបនេះ បានបន្ថែមថា “ណាតូនឹងបញ្ជូនសញ្ញាខុសខ្លាំងបំផុត ប្រសិនបើខ្លួន លុបចោលសមយុទ្ធនុយក្លេអ៊ែរ ដោយសារតែវិបត្តិអ៊ុយក្រែន។ យើងត្រូវយល់ថា ឥរិយាបថរឹងមាំរបស់អង្គការណាតូ ដែលជាកម្លាំងយោធារបស់យើង គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ភាពតានតឹង។ យើងនៅទីនោះដើម្បីការពារសន្តិភាព ទប់ស្កាត់ជម្លោះ និងរារាំងរាល់ការវាយប្រហារលើប្រទេសសម្ព័ន្ធមិត្តណាតូ”។
គួរបញ្ជាក់ថា ក្រៅពីសមយុទ្ធនុយក្លេអ៊ែរ ណាតូ ក៏បានប្រកាសបង្កើនចំនួននាវាចម្បាំងក្នុងសមុទ្របាល់ទិក ដល់ទៅ៣០គ្រឿងផងដែរ ដើម្បីបង្ហាញកម្លាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Daily Mail
ចុចអាន៖ លោក Stoltenberg៖ ជ័យជម្នះរបស់រុស្ស៊ី គឺជាបរាជ័យរបស់ ណាតូ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


