Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមទប់ទល់ជាមួយ ព្យុះ មួយទៀត  

បានផុស

នៅ

អ្នកជំនាញអាកាសធាតុបាននិយាយថា ព្យុះ នេសាទ នឹងចេញពីប្រទេសហ្វីលីពីន ហើយវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេលពីរថ្ងៃខាងមុខ ជាមួយកម្លាំងខ្យល់បក់លើសពី ១១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យ ព្យុះនេះស្ថិតនៅចម្ងាយ ១១០គីឡូម៉ែត្រ ភាគខាងជើងកោះ Luzon ហើយត្រូវបានគេព្យាករថា នឹងរំកិលទៅទិសពាយព្យ ចូលទៅក្នុងសមុទ្រខាងកើតនៅព្រឹកថ្ងៃចន្ទ។

នៅម៉ោង៧ព្រឹកថ្ងៃចន្ទ ព្យុះ នេសាទ នឹងស្ថិតនៅចម្ងាយ៦៥០គីឡូម៉ែត្រ ភាគខាងកើតប្រជុំកោះ Paracel ជាមួយខ្យល់បក់ក្នុងល្បឿនពី ១០៣ទៅ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ នឹងរំកិលកាន់តែជិតប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ហើយកាន់តែមានកម្លាំងខ្យល់បក់ខ្លាំង។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករថា កម្លាំងខ្យល់របស់ព្យុះនេះ នឹងឈានដល់កម្រិតខ្លាំងបំផុត នៅថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម ចាប់ពីខេត្ត Quang Binh ទៅដល់ខេត្ត Thua Thien Hue។

នេសាទ នឹង​ក្លាយ​ជា​ព្យុះ​ទី​ប្រាំមួយ​ ដែល​ចូល​ក្នុង​ដែន​ទឹក​វៀតណាម​នៅ​ឆ្នាំ​នេះ និង​ជា​ព្យុះ​ទី​បី​ក្នុង​រយៈ​ពេលត្រឹម​បី​សប្តាហ៍​កន្លង ដែលវាយប្រហារប្រទេសវៀតណាម​។

ព្យុះចុងក្រោយបំផុតគឺ Son Ca ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កការបាក់ដី និងជន់លិចតំបន់ធំៗនៃទីក្រុង Da Nang និងខេត្តនៅជាប់នោះ ដូចជា Quang Nam និង Thua Thien Hue ជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ទីក្រុង Da Nang ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ, មនុស្ស ៤នាក់បាត់បង់ជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម