Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និង ណាតូ ឈ្លោះគ្នាពេញសន្និបាត រឿងជម្លោះអ៊ុយក្រែន  

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីចុងសប្តាហ៍ថា មន្ត្រីជាន់ខ្ពស់អង្គការណាតូម្នាក់ បានប៉ះទង្គិចជាមួយប្រេសិតចិន ជុំវិញការស្ទាក់ស្ទើររបស់ទីក្រុងប៉េកាំង មិនធ្វើតាមការដឹកនាំរបស់ប្រទេសលោកខាងលិច និងបរិហាររុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន។

លោក He Rulong (ឆ្វេង) និងលោក Rob Bauer

ថ្លែងនៅឯសន្និបាត Arctic Circle ប្រចាំឆ្នាំ, ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ បានចោទប្រកាន់ប្រទេសចិនថា បានបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ លោកបន្ថែមថា ទីក្រុងប៉េកាំង មិនចែករំលែកតម្លៃរបស់លោកខាងលិចនោះទេ។

ស្របពេលជាមួយគ្នានោះ លោក He Rulong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្លង់ បានជំទាស់ទៅលោក Bauer។ លោក​ He បាន​ឆ្លើយ​តប​ថា “​ឧត្តមនាវីឯក សូម​មាន​ការ​គោរពចំពោះសុន្ទរកថា។ ​សុន្ទរកថា​របស់​អ្នក ​ពោរពេញ​ទៅ​ដោយ​ភាព​ក្រអឺតក្រទម​”។

ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ ឧត្តមនាវីឯក Rob Bauer

បន្ទាប់មក មន្ត្រីអង្គការណាតូបានឆ្លើយតបថា ចិនទទូចថាខ្លួនគាំទ្រគោលការណ៍អធិបតេយ្យភាព និងសារសំខាន់នៃព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងពិភពលោក។ ដូច្នេះហេតុអ្វី បានជាចិន នៅតែមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន?”។

ស្រាប់តែពេលនោះ បេសកជនចិន និយាយថា ទីក្រុងប៉េកាំង បានចាត់ទុកវិបត្តិអ៊ុយក្រែនតាមរយៈទស្សនវិស័យប្រវត្តិសាស្ត្រ ហើយបានជំរុញឲ្យលោកខាងលិច ត្រូវយល់ឲ្យច្បាស់ពីមូលហេតុដើមនៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។

លោក He Rulong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្លង់

ខុសពីប្រទេសលោកខាងលិចជាច្រើន, ចិនបានបដិសេធថ្កោលទោស និងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។

ចិនបាននិយាយម្តងហើយម្តងទៀតថា បណ្តាប្រទេសលោកខាងលិចនិងអ៊ុយក្រែន ទទួលបរាជ័យក្នុងការដោះស្រាយកង្វល់សន្តិសុខស្របច្បាប់របស់រុស្ស៊ី ហើយបានស្តីបន្ទោសអង្គការណាតូ សម្រាប់ការជំរុញភាពតានតឹងរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ ឈានទៅដល់ចំណុចបំបែក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ប្រកាសផ្តល់អាវុធការពារដែនអាកាសទំនើបៗ ទៅឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម