ព័ត៌មានអន្ដរជាតិ
ថៃ ជួបគ្រោះរញ្ជួយដី ៣លើក ត្រឹមមួយព្រឹក
ការរញ្ជួយដីចំនួន៣លើក បានកើតឡើងក្នុងខេត្តភាគខាងជើងប្រទេសថៃគឺ Chiang Mai និង Phrae នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២០ខែតុលានេះ។
លោក Chomparee Chompurat អគ្គនាយកនៃនាយកដ្ឋានឧតុនិយម បាននិយាយថា នៅវេលាម៉ោង ១:៣៩ នាទីព្រឹក គ្រោះរញ្ជួយដីកម្រិត ៣.៧រ៉ិចទ័រ បានកើតឡើង ដោយចំណុចកណ្តាលមានជម្រៅ ៣គីឡូម៉ែត្រ នៅក្រោមឃុំ Mae Pan ស្រុក Long ខេត្ត Phrae។ ប្រជាជនក៏មានអារម្មណ៍ញ័រផងដែរ នៅក្នុងស្រុក Den Chai, Sung Men និង Wang Chin។

នៅម៉ោង ៤:៣៦ ព្រឹក ការរញ្ជួយដីមួយទៀតកម្រិត ៤.១ រ៉ិចទ័រ ត្រូវបានកត់ត្រា ជាមួយជម្រៅ ២គីឡូម៉ែត្រនៅក្រោមភូមិ Mae Khue នៃស្រុក Doi Saket ខេត្ត Chiang Mai។
ហើយនៅវេលាម៉ោង ៥:១៦ព្រឹក មានការរញ្ជួយដីកម្រិត ២.៩រ៉ិចទ័រ ជម្រៅ ១គីឡូម៉ែត្រ នៅក្រោមឃុំ Ban Pin ស្រុក Long ខេត្ត Phrae។
នាយកដ្ឋានធារាសាស្ត្រថៃ បានរាយការណ៍ថា ទំនប់ Mae Kuang Udom Thara ក្នុងស្រុក Doi Saket និងទំនប់ Mae Ngat Somboon Chon ក្នុងស្រុក Mae Taeng នៃខេត្ត Chiang Mai មិនមានផលប៉ះពាល់អ្វីឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


