ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា គ្រោះរញ្ជួយដីកម្រិត ៣.៦ រ៉ិចទ័របានវាយប្រហារស្រុក Fang ក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ នៅវេលាម៉ោង ១ និង ០៣ នាទីរំលងអធ្រាត្រ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីការរងរបួស ការស្លាប់ ឬការខូចខាតធ្ងន់ធ្ងរណាមួយឡើយ ។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះគឺនៅក្នុងឃុំ Mae Kha មានជម្រៅត្រឹម ៤ គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក៏បណ្តាលឲ្យប្រជាជនក្នុងតំបន់មានអារម្មណ៍ភ័យស្លន់ស្លោរផងដែរ ស្របពេលដែលទឹកជំនន់ក៏កំពុងវាយលុកខេត្តភាគច្រើនក្នុងប្រទេសថៃផងដែរ ។

ការរញ្ជួយខ្លាំងត្រូវបានគេរាយការណ៍ថានៅក្នុងឃុំ Mae Kha, Chai Prakan និង Mae Ngon ហើយការរញ្ជួយនេះមានចម្ងាយ ១០០ គីឡូម៉ែត្រភាគខាងត្បូងក្នុងទីក្រុង Muang Chiang Mai ។
ភាគខាងជើងប្រទេសថៃតែងកើតឡើងការរញ្ជួយដីជាញឹកញាប់ ដោយសារតែមានទីតាំងស្ថិតនៅលើខ្សែបន្ទាត់ស្នាមប្រេះជាច្រើន ។ បើទោះជាយ៉ាងនេះក្ដី ការរញ្ជួយដីនៅក្នុងតំបន់គឺមានទំហំតូច ហើយបង្កើតឲ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារភាគខាងជើងប្រទេសថៃគឺកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ ពោលគ្រោះរញ្ជួយដីនោះមានកម្រិត ៦.៣ រ៉ិចទ័បានវាយប្រហារក្នុងស្រុក Mae Lao ក្នុងខេត្តឈៀងម៉ៃ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសជាង ១០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ ប្រកាសបើកទំនប់ និងព្រមានហានិភ័យគ្រោះទឹកជំនន់ចំពោះខេត្តចំនួន៥ រួមទាំងទីក្រុង បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


