ព័ត៌មានអន្ដរជាតិ
ឡើងកម្តៅ! កូរ៉េទាំង២ បាញ់ព្រមានដាក់គ្នា ក្បែរព្រំដែនសមុទ្រ (មានវីដេអូ)
ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយថា នៅថ្ងៃចន្ទទី២៤ខែតុលានេះ ប្រទេសកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចំនួន១០គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង ដែលបានបាញ់ព្រមានកប៉ាល់កូរ៉េខាងជើង ដែលឆ្លងកាត់ព្រំដែនសមុទ្រកូរ៉េទាំងពីរ។

អ្នកនាំពាក្យអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់ព្រមាននៅម៉ោងប្រហែល ៥:១៥នាទីព្រឹក បន្ទាប់ពីយោធាកូរ៉េខាងត្បូង បាញ់ព្រមាននៅម៉ោងប្រហែល ៣:៥០ នាទីព្រឹក។
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង, ខ្លួនបានបណ្តេញកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រជាក់ស្តែងរវាងកូរ៉េទាំងពីរ។

គួរបញ្ជាក់ថា ព្រំដែនសមុទ្រ ត្រូវបានគេចាត់ទុកថាជាចំណុចក្តៅ ហើយជាទីតាំងនៃការប៉ះទង្គិចគ្នាជាច្រើនដង រវាងកូរ៉េទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ភាពតានតឹងបានកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីល និងកាំភ្លើងធំជាច្រើនគ្រាប់ ដែលបានបង្កការញុះញង់ដល់កូរ៉េខាងត្បូង និងជប៉ុន ហើយនាំឲ្យការព្រួយបារម្ភដល់សម្ព័ន្ធមិត្តលោកខាងលិច។

ទីក្រុងព្យុងយ៉ាង បានបង្កើនសមយុទ្ធយោធារបស់ខ្លួនយ៉ាងខ្លាំងនាពេលថ្មីៗនេះ ខណៈក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោននិយាយថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ជិតធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីរហើយ។
ការបាញ់ព្រមានដាក់គ្នាកាលពីថ្ងៃចន្ទ បានកើតឡើងចំថ្ងៃតែមួយ ដែលអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងជួបពិភាក្សាត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង បាញ់កាំភ្លើងធំ រាប់រយគ្រាប់ ព្រមាន កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


