Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល ៤ គ្រាប់ទៀតទៅសមុទ្រលឿង

បានផុស

នៅ

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBM) ចំនួន ៤ គ្រាប់ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃសៅរ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងត្បូងបានរកឃើញការបាញ់បង្ហោះមីស៊ីលនេះចេញពីទីក្រុង Tongrim ក្នុងខេត្ត North Pyongyan កាលពីថ្ងៃសៅរ៍ ខណៈមីស៊ីលនេះ​​ហោះ​បាន​ចម្ងាយ​ប្រហែល ១៣០ គីឡូម៉ែត្រ និង​ចម្ងាយ ២០ គីឡូម៉ែត្រ​ក្នុង​ល្បឿន​អតិបរមា Mach 5 ។

ទន្ទឹមនោះ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានកើតឡើងនៅថ្ងៃចចុងក្រោយនៃសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប្រមាណជា ២០ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត និងសមុទ្រលឿង ដើម្បីតវ៉ាប្រឆាំងនឹងសមយុទ្ធ Vigilant Storm ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម