ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិ និងជម្លៀសប្រជាជន ក្រោយរញ្ជួយដីខ្លាំងក្លា
ប្រទេសឥណ្ឌូណេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ រយៈពេលជិតបីម៉ោងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ វាយប្រហារកោះ Tanimbar មុនម៉ោង៣ទៀបភ្លឺ ថ្ងៃអង្គារទី១០ខែមករានេះ។

ទីភ្នាក់ងារភូគព្ភសាស្ត្រ BMKG របស់ប្រទេស បានប្រកាសថា ការរញ្ជួយដីដ៏ខ្លាំងនេះ មានជម្រៅ ៩៥គីឡូម៉ែត្រ ហើយអាជ្ញាធរបានជម្លៀសប្រជាជន។
ពេលនេះ មន្ត្រីអ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ BNPB របស់ប្រទេសឥណ្ឌូណេស៊ី កំពុងពិនិត្យមើលទំហំនៃផលប៉ះពាល់ ប៉ុន្តែរបាយការណ៍ដំបូងបានបង្ហាញអំពីការខូចខាតមធ្យមដល់អគារ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានរបាយការណ៍ជាក់ស្តែងអំពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជួបប្រទះនឹងការរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ខ្លួនស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលជាកន្លែងផ្ទាំងតិចតូនិក បុកគ្នា។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្តជ្វាខាងលិច ដោយបានសម្លាប់មនុស្សចំនួន៦០២នាក់។
ការរញ្ជួយដីដ៏ធំមួយនៅកោះស៊ូម៉ាត្រាកាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០០៤ បានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ ក្នុងមហាសមុទ្រឥណ្ឌាដែលបានសម្លាប់មនុស្សជាង ២៣ម៉ឺននាក់ រហូតដល់ប្រទេសស្រីលង្កា ឥណ្ឌានិងថៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters, Deccan Herald
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


