ព័ត៌មានអន្ដរជាតិ
អាមេរិក ចាំតែជួយ កូរ៉េខាងត្បូង ប៉ុណ្ណោះ បើ កូរ៉េខាងជើង ហ៊ានប៉ះ
មន្ទីរបញ្ចកោណបាននិយាយកាលពីពេលថ្មីនេះថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពារប្រទេសកូរ៉េខាងត្បូងក្នុងករណីមានការឈ្លានពានណាមួយពីប្រទេសកូរ៉េខាងជើង ។

ថ្លែងក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Pat Ryder បាននិយាយថា កងទ័ពរបស់ខ្លួនជិត ៣០,០០០ នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពួកគេផ្តោតលើការគាំទ្រ និងការពារសម្ព័ន្ធមិត្តមួយនេះ ។
ភាពតានតឹងក្នុងតំបន់បានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ ២០២០ នៅពេលដែលកូរ៉េខាងជើងបានវាយប្រហារ និងបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតាមបណ្តោយព្រំដែន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងសេអ៊ូលបានគំរាមឆ្លើយតបយ៉ាងខ្លាំង ប្រសិនបើក្រុងព្យុងយ៉ាងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅទៀត ជាពិសេសការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ចិន ព្រមានលោកខាងលិចឲ្យឈប់សាបព្រួសសត្រូវនៅតំបន់ប៉ាស៊ីហ្វិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ