ព័ត៌មានអន្ដរជាតិ
ឆ្មាំសមុទ្រ ចិន ដេញនាវា ជប៉ុន ៥ គ្រឿងចេញពីប្រជុំកោះមានជម្លោះ
ឆ្មាំសមុទ្រចិនបានបណ្ដេញនាវាជប៉ុនចំនួន ៥ គ្រឿងចេញពីដែនទឹកជុំវិញក្រុមកូនកោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងកើតកាលពីថ្ងៃចន្ទ ។

ទីភ្នាក់ងារឆ្មាំសមុទ្រចិនបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវារបស់កងកម្លាំងដែនសមុទ្រប្រទេសចិនបានធ្វើសកម្មភាពស្របតាមច្បាប់ និងបានចាត់វិធានការចាំបាច់ ដោយគ្រាន់តែធ្វើការព្រមានឲ្យជប៉ុនបើកនាវាចេញប៉ុណ្ណោះ ។
ឆ្មាំចិនបញ្ជាក់ទៀតថា ការបណ្ដេញនាវានេះ គឺជាការជំរុញឲ្យជប៉ុនចៀសវាងសកម្មភាពខុសច្បាប់នៅក្បែរប្រជុំកោះដែលទាមទារដោយប្រទេសទាំងពីរ ដោយសារតែកោះដែលមានជម្លោះនេះ គឺស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ហើយត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ដែលហៅពួកគេថា ប្រជុំកោះ Senkaku ខណៈចិនវិញហៅថា កោះ Diaoyu ។

ទាក់ទិននឹងដែនកោះនេះដែរ ជប៉ុនអះអាងថាមានអធិបតេយ្យភាពលើកោះនេះតាំងពីឆ្នាំ ១៨៩៥ មកម៉្លេះ ខណៈចិនក៏លើកឡើងដែរថា ជាទឹកដីរបស់ខ្លួននៅលើផែនទីជប៉ុនចុះឆ្នាំ ១៧៨៣ និងឆ្នាំ ១៧៨៥ ។
បើរំឭកទៅអតីតកាលវិញ សហរដ្ឋអាមេរិកបានកាន់កាប់ប្រជុំកោះនេះ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ប៉ុន្តែបានប្រគល់ទៅឲ្យប្រទេសជប៉ុនវិញក្នុងឆ្នាំ ១៩៧២ ខណៈប្រទេសចិននិយាយថា កោះទាំងនោះត្រូវបានជប៉ុនរឹបអូសដោយខុសច្បាប់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ថាឲ្យ អាមេរិក បើស្រឡាញ់ប្រជាជន អ៊ុយក្រែន មែននោះ គួរតែឈប់ ផ្ដល់អាវុធទៅទីក្រុងកៀវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


