Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ធ្លាក់យន្តហោះចម្បាំងសម្លាប់មនុស្សនៅ វៀតណាម

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា អ្នកបើកយន្តហោះយោធាវៀតណាមម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង Su-22 អំឡុងពេលហ្វឹកហ្វឺននៅខេត្ត Yen Bai ភាគខាងជើងប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលហេតុការណ៍នេះកើតឡើង លោកកាពីតែន Tran Ngoc Duy អាយុ ៣១ ឆ្នាំ ក៏ត្រូវបានបញ្ជាឲ្យលោតឆ័ត្រយោងចេញពីយន្តហោះផងដែរ ប៉ុន្តែគាត់បានជម្នះដោយព្យាយាមជួសជុលយន្តហោះនោះវិញ ហើយទីបំផុតយន្តហោះបានធ្លាក់សម្លាប់លោកកាពីតែនតែម្ដង ។

គួរបញ្ជាក់ថា លោក Duy គឺជាអ្នកខេត្ត Yen Bai មានឋានន្តរសក្តិជាមេបញ្ជាការរងកងវរសេនាតូច និងជាអនុប្រធានកងអនុសេនាតូចលេខ ១ ដែលជាផ្នែកមួយនៃកងពលធំទ័ពអាកាសរបស់វៀតណាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ទីបំផុត លោក ប្រាយុទ្ធ ចេញមុខនិយាយអំពី Muay Thai និង Kun Khmer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម