ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅអេស្ប៉ាញធ្លាក់ដល់ -២៥អង្សាសេ ត្រជាក់បំផុតក្នុងរយៈពេល២០ឆ្នាំ
ប្រជាជននៅភាគកណ្តាលប្រទេសអេស្ប៉ាញ កំពុងជួបប្រទះអាកាសធាតុដ៏ត្រជាក់បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍។
ក្រុមមន្រ្តីបានព្រមានឲ្យមនុស្សចាស់ស្នាក់នៅក្នុងផ្ទះ កុំចេញទៅណាឲ្យសោះ។
មនុស្សយ៉ាងតិច៧នាក់បានស្លាប់ដោយសារអាកាសធាតុបែបនេះ ដោយជនរងគ្រោះពីរនាក់ចុងក្រោយគឺជាមនុស្សគ្មានផ្ទះសម្បែងនៅក្នុងទីក្រុង បាសេឡូណា។
សីតុណ្ហភាពបានធ្លាក់ចុះដល់ -២៥អង្សាសេក្នុងតំបន់ជួរភ្នំ Molina de Aragón និង Teruel ភាគខាងកើតទីក្រុង ម៉ាឌ្រីដ ដែលនេះជាសីតុណ្ហភាពត្រជាក់បំផុតរបស់ប្រទេស អេស្ប៉ាញ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។
ព្រិលយ៉ាងក្រាស់ដែលបន្សល់ទុកដោយព្យុះ Filomena បានប្រែក្លាយទៅជាទឹកកក ដែលធ្វើឲ្យរំខានដល់ការដឹកជញ្ជូន។
តំបន់ Molina de Aragón ដែលសីតុណ្ហភាពត្រជាក់បំផុតនៅពេលយប់ត្រូវបានកត់ត្រា គឺមានចម្ងាយ១៩៧គីឡូម៉ែត្រភាគឦសានទីក្រុង ម៉ាឌ្រីដ។ វាត្រូវបានគេហៅឈ្មោះក្រៅថា “តំបន់ស៊ីបេរីអេស្ប៉ាញ”។
សីតុណ្ហភាពពេលយប់នៅទីក្រុងម៉ាឌ្រីដ បានធ្លាក់ចុះដល់ -១៦អង្សាហើយកាលពីថ្ងៃចន្ទ មន្ទីរពេទ្យរបស់រាជធានីដែលកំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩រួចទៅហើយនោះ បានតស៊ូដើម្បីទប់ទល់ជាមួយនឹងអ្នកជំងឺដែលមានគ្រោះថ្នាក់ដោយសារទឹកកក។
ប្រភពផ្នែកវេជ្ជសាស្រ្តបានប្រាប់កាសែត El Mundo ថា មានករណីបាក់ឆ្អឹងចំនួន១,២០០ករណីកាលពីថ្ងៃចន្ទនៅក្នុងមន្ទីរពេទ្យតំបន់ម៉ាឌ្រីដ ដែលបណ្តាលមកពីគ្រោះថ្នាក់នៅលើទឹកកក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាកាសធាតុថ្ងៃស្អែកនេះ នឹងចុះត្រជាក់ខ្លាំងជាងថ្ងៃនេះ នៅតំបន់មួយចំនួន
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


