ព័ត៌មានជាតិ
អាកាសធាតុធម្មតាវិញ ក្រសួងអប់រំ បញ្ជាឱ្យគ្រឹះស្ថានសិក្សា អនុវត្តម៉ោងចេញពីរៀនម៉ោង១១ និងចូលរៀនម៉ោង១ ដូចដើម
បន្ទាប់ពីអាកាសធាតុនៅកម្ពុជាត្រឡប់មកស្ថិតក្នុងសីតុណ្ហភាព៣០ ទៅ ៣៥ អង្សារសេ ពោលគឺលែងក្ដៅកម្រិត៤០អង្សារសេដូចមុន ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាឱ្យគ្រឹះស្ថានសិក្សា អនុវត្តម៉ោងចេញពីរៀននៅម៉ោង១១ និងចូលរៀនវិញនៅម៉ោង១ រសៀល ដូចដើមឡើងវិញ។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី០៧ ខែមេសា នេះ។

គួររំលឹកជូនថា កាលពីចុងខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងអប់រំ កែប្រែម៉ោងចេញ និងចូលរៀន ដើម្បីបញ្ចៀសហានិភ័យផ្នែកសុខភាពលើកុមារ ក្នុងពេលដែលអាកាសធាតុកំពុងក្ដៅខ្លាំងនៅអំឡុងម៉ោង១០ព្រឹក ទៅដល់២រសៀល។
ភ្លាមៗ អនុវត្តន៍តាមបទបញ្ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី៣០ ខែមេសា បានបញ្ជាឱ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជា កែម៉ោងចេញចូលរៀន ដើម្បីបញ្ចៀស បង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ។ ក្នុងនោះ បានបញ្ជាឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្ត ដូចជា នៅពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០ព្រឹក ចំណែកនៅពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០ល្ងាច។ ក្នុងនោះក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី។ បន្ថែមពីនេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិនពីផ្ទះមកទទួលទាន ចំណែកក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែងអនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ។
ជាការកត់សម្គាល់ ចូលមកដល់ដើមខែឧសភា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា ហាក់ថមថយកម្ដៅជាងខែមេសា ដែលក្នុងនោះតំបន់រាជធានីភ្នំពេញ កម្ដៅស្ថិតក្នុងសីតុណ្ហភាពក្រោម៣៦អង្សារសេ ដែលជាសញ្ញាល្អបើធៀបនឹងខែមេសា ដែលកម្ដៅក្ដៅរហូតដល់៤០អង្សារសេ។ ជាមួយគ្នានេះ នៅដើមខែឧសភា នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៅកម្ពុជា បានមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


