ព័ត៌មានអន្ដរជាតិ
ថៃក្តៅខ្លាំង! សប្តាហ៍នេះ សីតុណ្ហភាព នឹងកើនលើស ៥០អង្សាសេ
តាមការចុះផ្សាយរបស់កាសែត Bangkok Post បានឲ្យដឹងថា ចាប់ពីសប្តាហ៍នេះតទៅ អាកាសធាតុនៅក្នុងប្រទេសថៃ នឹងក្តៅខ្លាំង ពោលគឺតំបន់ខ្លះសីតុណ្ហភាពនឹងឡើងដល់ជាង ៥០ អង្សាឯណោះ ។

យោងតាមលោក Somkuan Tonjan ប្រធានផ្នែកព្យាករណ៍អាកាសធាតុកណ្តាលនៃនាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ដោយសារតែសន្ទស្សន៍កម្តៅ សីតុណ្ហភាពឡើងដល់៤៨.១អង្សាសេ នៅក្នុងទីក្រុងបាងកក និង៥១.៤អង្សាសេនៅខេត្តឈុនបុរី ចាប់ពីសប្តាហ៍នេះទៅ ។
ស្របពេលជាមួយគ្នានោះដែរ លោកអះអាងថា សីតុណ្ហភាពជាមធ្យម នឹងឡើងដល់ ៤៤.៥ អង្សាសេ នៅក្នុងខេត្តមួយចំនួន មុនពេលផុតរដូវក្តៅនៅពាក់កណ្តាលខែឧសភា ។

ចំណែកលោកបណ្ឌិត Thon Thamrongnawasawat អនុប្រធានមហាវិទ្យាល័យជលផលនៃសកលវិទ្យាល័យ Kasetsart ក៏ព្រមានដែរថា ផ្កាថ្មក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ត្រូវប្រឈមមុខនឹងការប្រែពណ៌ទ្រង់ទ្រាយធំ នារយៈពេលបីខែខាងមុខ ដោយសារសីតុណ្ហភាពទឹកសមុទ្រកើនឡើង ១ អង្សារនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។ លោកបានបន្តថា សីតុណ្ហភាពទឹកសមុទ្រ បានឡើងលើស ៣១ អង្សារ ដែលជាសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មាន។
ការព្រមានអំពីអាកាសធាតុក្តៅហែងនេះ កើតឡើងចំពេលខេត្តចំនួន៥៥ក្នុងចំណោមខេត្តទាំង៧៧របស់ថៃ ត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទក្នុងកម្រិតដ៏គ្រោះថ្នាក់ផងដែរ ហើយក្នុងនោះ មានខេត្តចំនួន២៧ ដែលភាគច្រើស្ថិតនៅប៉ែកខាងជើងនិងឦសាន កំពុងរងគ្រោះដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់បំផុត ពណ៌ក្រហម។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍ថា ខេត្តដែលរងការបំពុលខ្លាំងជាងគេបំផុតគឺឈៀងរ៉ៃ ពោលគឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កំហាប់ភាគល្អិត PM2.5 បានឈានដល់ ១២៨.៨មីក្រូក្រាមក្នុងមួយគូបនៃខ្យល់ លើសពីកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយគូបប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះដែរ ២៧ខេត្តដែលភាគច្រើនស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល គឺត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងណាក៏ដោយ នៅរាជធានីបាងកក កម្រិត PM2.5 គឺមានសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៥៥ខេត្តនៅថៃ កំពុងរងគ្រោះដោយខ្យល់ពុល ក្នុងកម្រិត ដ៏គ្រោះថ្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


