ព័ត៌មានអន្ដរជាតិ
គួរឲ្យបារម្ភ! កម្តៅផែនដី អាចក្តៅជាងបច្ចុប្បន្ន ១គុណនឹង២ ត្រឹមចុងសតវត្សរ៍នេះ
ពិតជារឿងគួរឲ្យព្រួយបារម្ភបំផុតនៅពេលដឹងអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិទាក់ទងនឹងកម្តៅផែនដី ដោយក្នុងនោះបានព្រមានថា ត្រឹមចុងសតវត្សរ៍នេះតែម្តង សីតុណ្ហភាពជាសកលអាចនឹងកើនដល់កម្រិតធ្ងន់ ៣.១អង្សាសេ ពោលគឺលើសបច្ចុប្បន្នទ្វេដង ប្រសិនបើបណ្តាប្រទេសឧស្សាហកម្មធំៗ នៅតែព្រងើយកន្តើយ និងស្វះស្វែងធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហានេះទេនោះ។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ UN និងយកមកចុះផ្សាយដោយ Daily Mail កាលពីថ្ងៃសុក្រទី២៥ខែតុលាឆ្នាំ២០២៤, គោលដៅកំណត់កម្តៅផែនដីឲ្យនៅត្រឹម ១.៥អង្សាសេនឹងស្លាប់ បើពិភពលោក មិនប្រឹងប្រែងធ្វើការដើម្បីកាត់បន្ថយការបំភាយឧស្ម័នទេនោះ។ ពិភពលោក កំពុងស្ថិតនៅលើផ្លូវ ឈានឆ្ពោះទៅរកការកើនឡើងសីតុណ្ហភាពពី២.៦អង្សាសេ ដល់៣.១អង្សាសេហើយ។
ការព្រមាននេះ កើតមានមុនកិច្ចប្រជុំ Cop29 ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនៅទីក្រុងបាគូ នៃប្រទេសអាស៊ែបៃហ្សង់ ដែលគេស្គាល់ច្បាស់ថា ជាដែនដីសម្បូរហ្វូស៊ីលឥន្ធនៈ។

នៅទីនោះ ប្រជាជាតិទាំងឡាយ នឹងប្រឈមមុខចំពោះការអំពាវនាវឲ្យរួមដៃគ្នាធ្វើសកម្មភាពឲ្យកាន់តែស្វាហាប់ជាងមុន ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍ យកទៅដោះស្រាយជាមួយបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័ន។
ឆ្លើយតបនឹងរបាយការណ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយថា «ពិភពលោកកំពុងធ្លាក់ចូលរណ្តៅគ្រោះថ្នាក់ហើយ។ មេដឹកនាំទាំងឡាយគឺជាស្ពានចម្លង កាត់បន្ថយការបំភាយឧស្ម័ន។ យើងអាចធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយអាកាសធាតុ ហើយប្រទេសក្រីក្រនឹងត្រូវប្រឈមហានិភ័យនិងរងគ្រោះខ្លាំងបំផុត»។

សូមបញ្ជាក់ថា នៅឯកិច្ចប្រជុំកំពូលអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ប្រទេសនានាបានព្រមព្រៀងគ្នាកំណត់ការកើនឡើងសីតុណ្ហភាពត្រឹម ២អង្សាសេ ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឲ្យនៅត្រឹម១.៥អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។
ទោះបីជាយ៉ាងណា គេមើលឃើញថា ការខិតខំទាំងនោះហាក់មិនទាន់ទាញបញ្ហានេះ ឲ្យធូរស្បើយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


