ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាព នៅភាគខាងលិចប្រទេសចិន ធ្លាក់ចុះដល់ -៥២.៣ អង្សាសេ
អាកាសធាតុក្នុងតំបន់ Xinjiang ចុងភាគខាងលិចប្រទេសចិន បានចុះត្រជាក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរយៈពេល៦៤ឆ្នាំ ពោលគឺសីតុណ្ហភាព បានធ្លាក់ដល់ -៥២.៣ អង្សាសេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, សីតុណ្ហភាពកាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈនៅទីប្រជុំជន Tuerhong នៃស្រុក Fuyun គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត តាំងពីកំណត់ត្រាចាប់ផ្តើមក្នុងតំបន់ Xinjiang ពោលគឺបំបែកកំណត់ត្រាចាស់ -៥១.៥អង្សាសេនៅថ្ងៃទី២១ខែមករាឆ្នាំ១៩៦០។
ទូរទស្សន៍ CCTV ផ្សាយថា ដោយសារភាពត្រជាក់និងព្រឹលច្រើនថ្ងៃ, ផ្លូវប្រវែង៨៥៣គីឡូម៉ែត្រនៅក្នុងតំបន់ Altay ត្រូវរងផលប៉ះពាល់ ជាហេតុជំរុញឲ្យអាជ្ញាធរ បញ្ជូនរថយន្តចំនួន៤៧គ្រឿង និងអ្នកជួយសង្គ្រោះ៨៦នាក់ ទៅសម្អាតព្រឹលចេញពីផ្លូវទាំងយប់។

ចំណែកតួលេខរបស់ក្រសួងដឹកជញ្ជូនបានបង្ហាញថា តំបន់ Inner Mongolia និង Xinjiang រួមជាមួយខេត្ត Liaoning, Jilin និង Heilongjiang បានបិទផ្លូវចំនួន៤៣ខ្សែនិងស្ថានីយចំនួន៦២៣។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរអាកាសធាតុជាតិ បានសម្រេចចិត្តចេញការព្រមានអំពីលក្ខខណ្ឌអាកាសធាតុត្រជាក់គ្រោះថ្នាក់ឡើងដល់កម្រិតខ្ពស់បំផុតទីពីរ ព្រោះថា អាកាសធាតុត្រជាក់ដល់ឆ្អឹងនេះ នឹងអូសបន្លាយដល់ថ្ងៃព្រហស្បតិ៍ឯណោះ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ចិនបានជួបប្រទះព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ច្រើនសន្ធឹកដូចជាព្យុះខ្សាច់រហូតដល់ភ្លៀងធ្លាក់ខ្លាំង និងរលកកម្តៅបំបែកកំណត់ត្រា ក៏ដូចជាព្យុះទីហ្វុងជាបន្តបន្ទាប់ផងដែរ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ព្យុះខ្សាច់ធ្ងន់ធ្ងរ ក៏បានគ្របដណ្តប់ទីក្រុងជាច្រើននៅក្នុងតំបន់ Ningxia Hui ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


