ព័ត៌មានអន្ដរជាតិ
ប្រមុខស្ដីទីរដ្ឋ Donetsk ៖ ដំណើររបស់លោក Biden ទៅក្រុងកៀវ បង្ហាញថា អ្នកណាជាបងធំកាង អ៊ុយក្រែន
លោក Denis Pushilin ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានប្រាប់សារព័ត៌មាន Sputnik ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ទីក្រុងកៀវ បង្ហាញយ៉ាងច្បាស់ថា អ្នកណាជាបងធំដែលកាងដល់អ៊ុយក្រែនហើយ ។

លោក Pushilin បាននិយាយថា “ការទទួលប្រមុខនៃប្រទេសផ្សេងទៀត គឺជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ប៉ុន្តែនេះមិនមែនជាករណីរបស់អ៊ុយក្រែននោះទេ ដូច្នេះវាបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងកៀវត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក ជាពិសេសគឺការមកដល់ទីក្រុងកៀវរបស់អ្នកនៅពីក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ នៅអ៊ុយក្រែនកាលពីពេលថ្មីៗនេះឯង” ។
ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk រូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលលោក Biden ប្រកាសនឹងផ្ដល់កញ្ចប់ទឹកប្រាក់រាប់លានដុល្លារទៅឲ្យអ៊ុយក្រែន, អ្នករាល់គ្នាពិតជាយល់ច្បាស់ហើយថា មូលនិធិទាំងនេះ គ្មានអ្វីក្រៅពីយកទៅប្រើ ដើម្បីញុះញង់ឲ្យកាន់តែបង្កជម្លោះបន្ថែមទៀតនោះទេ” ។

លោក Pushilin សង្កត់ធ្ងន់ថា “ជាការពិតណាស់ នេះជាដំណើរទស្សនកិច្ចដែលបង្ហាញដល់ពិភពលោកថា តើអ្នកណាជាបងធំដែលកាងនៅក្នុងផ្ទះអ៊ុយក្រែន ។ ពេលនេះ ប្រជាជនអ៊ុយក្រែនលែងចង់ប្រយុទ្ធក្នុងជម្លោះជាមួយរុស្ស៊ីទៀតហើយ ព្រោះថា លោក Zelensky កំពុងបន្តលះបង់ខ្លួនឯង និងលះបង់អ៊ុយក្រែនដើម្បីបម្រើផលប្រយោជន៍អាមេរិក” ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Denis Pushilin បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


