Breaking News! ក្រុមស៊ើបអង្កេតកូវីដរបស់ WHO មកដល់ទីក្រុង អ៊ូហាន ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Breaking News! ក្រុមស៊ើបអង្កេតកូវីដរបស់ WHO មកដល់ទីក្រុង អ៊ូហាន ហើយ

Published

on

ក្រុមអ្នកវិទ្យាសាស្ត្រពិភពលោកដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានទៅដល់ទីក្រុង អ៊ូហាន ភាគកណ្តាលប្រទេសចិន ជាកន្លែងដែលជំងឺកូវីដ ១៩ ផ្ទុះឡើងលើកដំបូងកាលពីចុងឆ្នាំ ២០១៩ ។

ក្រុមនេះនឹងចំណាយពេលប្រហែលមួយខែនៅក្នុងទីក្រុងរួមទាំងការធ្វើចត្តាឡីស័ករយៈពេល ២ សប្ដាហ៍ផងដែរ ។

ទូរទស្សន៍រដ្ឋ CGTN បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា យន្ដហោះដឹកក្រុមរបស់ WHO មកដល់ប្រទេសចិនពីប្រទេសសិង្ហបុរី ហើយបានជួបជាមួយមន្ដ្រីចិនក្នុងសំលៀកបំពាក់ការពារការឆ្លងមេរោគ ។

ការធ្វើដំណើររបស់ក្រុម WHO បានកើតឡើងនៅពេលដែលប្រទេសចិនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៨ ខែ ខណៈអ្នកឆ្លងថ្មីចំនួន ១៣៨ នាក់ត្រូវបានរាយការណ៍ដោយគណៈកម្មការសុខភាពជាតិនៅថ្ងៃព្រហស្បតិ៍នេះ ហើយវាជាចំនួនកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមីនាឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចិនប្រាប់ពេលវេលាដែលក្រុមអ្នកជំនាញរបស់ WHO ចូលមកស្រាវជ្រាវរកប្រភពដើមនៃវីរុសកូរ៉ូណា

ចុចអាន ៖ ក្រុម WHO កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចិន ដើម្បីវាយតម្លៃការប្រើប្រាស់បន្ទាន់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services