Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ត្រូវការយន្តហោះដ្រូន ៣ ប្រភេទទៀតសម្រាប់ប្រើទប់ រុស្ស៊ី

បានផុស

នៅ

ប្រមុខការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនត្រូវការ យន្តហោះដ្រូនក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលសង្រ្គាមរបស់រុស្ស៊ីជាមួយទីក្រុងកៀវបានអូសបន្លាយពេលដល់ឆ្នាំទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Reznikov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយគេសារព័ត៌មានអ៊ុយក្រែន Liga ថា “អ៊ុយក្រែនត្រូវការយន្តហោះដ្រូនចំនួន ៣ ប្រភេទ ដូចជា ដ្រូនសម្រាប់ឈ្លបការណ៍ ក៏ដូចជាដ្រូនវាយប្រហារមានសមត្ថភាពហោះហើរពី ៣ ទៅ  ១,០០០ គីឡូម៉ែត្រ និងដ្រូនត្រួតពិនិត្យតាមដែនសមុទ្រជាដើម” ។

ប្រមុខការពារជាតិរូបនេះអះអាងទៀតថា “ប្រសិនបើអ៊ុយក្រែនទទួលបានដ្រូនទាំងនេះមែន នោះហ្គេមសង្គ្រាមមួយនេះនឹងមានការផ្លាស់ប្ដូរ ជាពិសេសវានឹងជួយវាយប្រហារទាំងសត្រូវ និងរក្សាជីវិតយោធារបស់យើងដោយផ្ទាល់ផងដែរ” ។

លោក Reznikov បានបញ្ជាក់ថា ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនផលិតយន្តហោះដ្រូនក្នុងស្រុកចំនួន ៨០ ផងដែរ ដើម្បីទិញយន្តហោះដ្រូនដែលរដ្ឋាភិបាលទីក្រុងកៀវត្រូវការ ជាមួយនឹងកញ្ចប់ថវិកាចំនួន ៥៤២.៧ លានដុល្លារ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខការពារជាតិរូបនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងខ្វះខាតកាំភ្លើងធំ គ្រាប់រំសេវ យន្តហោះចម្បាំង និងរថក្រោះ ដើម្បីប្រើប្រាស់ទប់ទល់នឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ហើយជំរុញឲ្យលោកខាងលិចត្រូវតែពន្លឿនការដឹកជញ្ជូនសព្វាវុធទាំងនេះមកកាន់អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យ​ទ័ព រុស្ស៊ី កំពុងជាប់គាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម