ព័ត៌មានអន្ដរជាតិ
អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យទ័ព រុស្ស៊ី កំពុងជាប់គាំង
បច្ចុប្បន្នអាកាសធាតុនៅភាគខាងកើតរបស់អ៊ុយក្រែនកំពុងប្រែក្លាយទៅជាក្ដៅ និងបង្កឲ្យមានភក់ ដែលធ្វើឲ្យមានការលំបាកសម្រាប់កងទ័ពរុស្ស៊ីក្នុងការគ្រប់គ្រងទាំងស្រុងលើទីក្រុង Bakhmut ហើយអាចបង្កឲ្យមានការជាប់គាំងផងដែរ ។

ក្រសួងការពារជាតិអង់គ្លេសនិយាយថា រូបភាពផ្កាយរណបបានបង្ហាញឲ្យឃើញពីរថពាសដែកជាច្រើនគ្រឿងរបស់អង្គភាពវរជនរុស្ស៊ី បាននិងកំពុងជាប់ភក់នៅជិតផ្លូវចូលទីក្រុង Bakhmut ហើយស្ថានភាពភក់នេះនឹងរារាំងដល់ការធ្វើដំណើរបិទផ្លូវនៃរថពាសដែកធុនធ្ងន់ ជាពិសេសនៅលើដីជ្រាយក្នុងតំបន់តែម្ដង ។
កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយសន្ធាប់របស់ខ្លួនដើម្បីឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Bakhmut និងថែមទាំងបានសម្លាប់ទាហានអ៊ុយក្រែន បំផ្លាញរថពាសដែក និងគោលដៅផ្សេងទៀត ក្នុងគោលបំណងគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។

កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល Wagner Group បានបាញ់ស្រោចកាំភ្លើងធំលើផ្លូវចូលចុងក្រោយទៅកាន់ទីក្រុង Bakhmut ដែលនាំឲ្យទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាបំផុតក្នុងសង្គ្រាមមួយនេះ ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទ័ព រុស្ស៊ី ទុកផ្លូវមួយឲ្យទាហាន អ៊ុយក្រែន ចេញពីទឹកដីដែលកំពុងឡោមព័ទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


