ព័ត៌មានអន្ដរជាតិ
នារីអូតែសវៀតណាម៤នាក់ រត់ពន្ធគ្រឿងញៀនតាមយន្តហោះ ពី ប៉ារីស មក ហូជីមិញ
នារីអូតែសចំនួន៤នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) ត្រូវបានឃាត់ខ្លួន ពីបទរត់ពន្ធគ្រឿងញៀនទម្ងន់១០គីឡូក្រាម ពីទីក្រុងប៉ារីស មកកាន់ទីក្រុងហូជីមិញ។

អ្នកទាំងបួន ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃសុក្រទី១៧ខែមីនា ភ្លាមៗបន្ទាប់ពីជើងហោះហើរ VN10 របស់ពួកគេ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។
ការចាប់ខ្លួនពួកគេធ្វើឡើង ក្រោយពេលមន្ត្រីគយឆែកឆេរវ៉ាលិស រកឃើញគ្រឿងញៀនលាក់ទុកក្នុងថ្នាំដុសធ្មេញ។ ប៉ូលិសបានបញ្ជាក់ថា ថ្នាំញៀនទាំងនោះគឺជាថ្នាំគ្រវី និងថ្នាំសំយោគ។

តាមការសាកសួររបស់ប៉ូលិស, អ្នកទាំង៤នាក់ ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង។ ពួកគេនិយាយថា នៅពេលស្ថិតក្នុងប្រទេសបារាំង មនុស្សម្នាក់ បានសុំឲ្យពួកគេយកកញ្ចប់មួយចំនួនដាក់ក្នុងវ៉ាលិស។ ជននោះ បានផ្តល់ប្រាក់ឲ្យអ្នកទាំងបួនចំនួន ១០ លានដុង (៤២២ ដុល្លារអាមេរិក)។
ពួកគេបន្តថា ដោយសារហត់នឿយបន្ទាប់ពីជិះយន្តហោះយ៉ាងយូរ ពួកគេមិនបានពិនិត្យកញ្ចប់នោះដោយប្រុងប្រយ័ត្នឡើយ។ នារីអូតែសនិយាយទៀតថា កញ្ចប់នេះបានឆ្លងកាត់គយនៅប្រទេសបារាំង ដោយគ្មានបញ្ហាអ្វីនោះទេ ហើយទើបតែពេលមកដល់ប្រទេសវៀតណាមប៉ុណ្ណោះ ទើបពួកគេដឹងរឿង។

យ៉ាងណាក្តី ប៉ូលិស និងមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈនៃទីក្រុងហូជីមិញ កំពុងធ្វើការរួមគ្នាលើករណីនេះ ជាមួយនឹងកិច្ចសហការរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។
គួរបញ្ជាក់ថា នៅប្រទេសវៀតណាម អ្នករត់ពន្ធគ្រឿងញៀន អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិចពីរឆ្នាំ។ អាស្រ័យលើភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម និងបរិមាណនៃគ្រឿងញៀន អ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធ អាចឈានដល់ជាប់ពន្ធនាគារមួយជីវិត ឬប្រហារជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


