ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គាំទ្រផែនការសន្តិភាពដែលដាក់ចេញដោយ ចិន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា សំណើរបស់ចិនចំនួន ១២ ចំណុច អាចប្រើប្រាស់បានសម្រាប់ដោះស្រាយសន្តិភាពនៃសង្រ្គាមអ៊ុយក្រែន ។

លោក ពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅទីក្រុងមូស្គូថា លោកគាំទ្រសំណើភាគច្រើនរបស់ចិន ដោយសារវាត្រូវគ្នាទៅនឹងចក្ខុវិស័យរបស់រុស្ស៊ី ។
លោកសង្កត់ធ្ងន់ថា “ផែនការសន្តិភាពដែលដាក់ចេញដោយប្រទេសចិន គឺស្របនឹងវិធីសាស្រ្តរបស់រុស្ស៊ី ហើយអាចយកប្រើជាមូលដ្ឋានសម្រាប់ដំណោះស្រាយដោយសន្តិវិធី នៅពេលដែលលោកខាងលិច និងទីក្រុងកៀវត្រៀមខ្លួនសម្រាប់សន្តិភាព ។ ទោះជាយ៉ាងណាមកដល់ពេលនេះ យើងមិនបានឃើញការត្រៀមខ្លួនរបស់ពួកគេនៅឡើយទេ” ។

លោក ពូទីន បានបន្ថែមថា ខណៈពេលដែលលោកកំពុងជួបពិភាក្សាជាមួយលោក ស៊ី មានព័ត៌មានលេចចេញថា ចក្រភពអង់គ្លេសមានគម្រោងផ្គត់ផ្គង់ គ្រាប់មានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមទៅដល់អ៊ុយក្រែន ។
ជាចុងក្រោយលោក ពូទីន បានព្រមានថា ”ប្រសិនបើរឿងនេះកើតឡើងមែន រុស្ស៊ីនឹងត្រូវឆ្លើយតបតាមនោះ ព្រោះថា សមូហភាពលោកខាងលិច កំពុងចាប់ផ្តើមប្រើប្រាស់អាវុធដែលមានសមាសធាតុនុយក្លេអ៊ែររួចហើយ ដូច្នេះយើងក៏មានសិទ្ធិធ្វើបែបនេះដូចគ្នា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មកដឹងរយៈពេលដែលលោក ស៊ី ជីនពីង ជួបប្រជុំជាមួយលោក ពូទីន នៅរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ