ព័ត៌មានអន្ដរជាតិ
ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
តំបន់យក្សដែលមានទំហំធំជាងផែនដី២០ដង បានហែកច្រៀកព្រះអាទិត្យ ដោយនេះជាតំបន់ទី២ហើយ ដែលលេចឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

តំបន់នោះ ឬត្រូវបានគេហៅថា “ប្រហោង Coronal” កំពុងបញ្ចេញខ្យល់ព្យុះកម្តៅ មានល្បឿន ២ ៨៩៦ ៨១៩ គីឡូម៉ែត្រក្នុងមួយម៉ោង បោះពួយសំដៅមកភពផែនដីរបស់យើង ដែលនឹងវាយប្រហារចាប់ពីថ្ងៃសុក្រចុងសប្តាហ៍នេះ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត ដើម្បីពិនិត្យមើលថាតើខ្យល់ព្យុះនេះ នឹងជះឥទ្ធិពលលើដែនម៉ាញេទិចរបស់ផែនដី ផ្កាយរណប និងបច្ចេកវិទ្យាដែរឬក៏អត់។

តំបន់ទីមួយដែលត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៣ខែមីនា គឺមានទំហំធំជាងផែនដី៣០ដង។ តំបន់នោះ បានបញ្ចេញខ្យល់ព្យុះព្រះអាទិត្យ ដែលបង្កអោយមានបាតុភូមិ Aurora ដ៏គួរឲ្យភ្ញាក់ផ្អើលនៅភាគខាងត្បូងនៃរដ្ឋ Arizona។
តំបន់ទាំងពីរនេះ ត្រូវបានចាប់ជាប់រូបភាពដោយបេសកកម្មសង្កេតថាមវន្តព្រះអាទិត្យ របស់អង្គការណាសា។ ថ្វីបើពីដំបូង រូបភាពអាចមើលទៅគួរឲ្យខ្លាចក៏ពិតមែន ប៉ុន្តែវាមិនបានបង្ហាញសញ្ញាថា ភពផែនដីរបស់យើងស្ថិតក្នុងគ្រោះថ្នាក់នោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


