ព័ត៌មានអន្ដរជាតិ
មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវចាប់ខ្លួនពេលវិលចូលប្រទេសវិញ
អ្នករិះគន់ខ្លាំងក្លាបំផុតលើលោក Putin គឺលោក Alexei Navalny ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះយន្តហោះត្រឡប់ទៅទីក្រុងមូស្គូវិញ ក្រោយចាកចេញពីប្រទេសអាល្លឺម៉ង់ ពោលគឺមានរយៈពេល៥ខែបន្ទាប់ពីគាត់ស្ទើរតែត្រូវបានសម្លាប់ ដោយការវាយប្រហារដាក់ថ្នាំបំពុល។
សកម្មជនអាយុ៤៤ឆ្នាំរូបនេះ ត្រូវបានប៉ូលិសនាំខ្លួនទៅនៅឯកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន ក្នុងអាកាសយានដ្ឋាន Sheremetyevo។
លោក Navalny បានស្តីបន្ទោសអាជ្ញាធររុស្ស៊ីចំពោះការប៉ុនប៉ង ធ្វើបាបជីវិតរបស់គាត់កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានបដិសេធ។
នៅពេលដែលលោក Navalny ត្រូវបានបំពុលកាលពីខែសីហានិងដួល ខណៈត្រៀមឡើងយន្តហោះនៅក្នុងតំបន់ Siberia គាត់ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលបន្ទាន់។ នៅពេលគាត់ជាសះស្បើយ គាត់បាននិយាយថា គាត់មានបំណងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។
កាលពីថ្ងៃអាទិត្យ គាត់បានធ្វើតាមការសន្យា ដោយឡើងជិះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Pobeda Airlines បើទោះបីជាមានការព្រមានថា គាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួននៅពេលទៅដល់ក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ សេវាកម្មពន្ធនាគាររបស់ប្រទេសរុស្ស៊ីបាននិយាយថា មេដឹកនាំគណបក្សប្រឆាំងរូបនេះត្រូវគេតាមចាប់ខ្លួនតាំងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០មក សម្រាប់ការរំលោភបំពានរយៈពេលនៃការព្យួរទោសម្តងហើយម្តងទៀត។ លិខិតនោះបន្ថែមថា គាត់នឹងស្ថិតក្នុងការឃុំឃាំងរហូតដល់មានសេចក្តីសម្រេចពីតុលាការ។
អាជ្ញាធរបានចោទប្រកាន់គាត់ពីបទរំលោភលើលក្ខខណ្ឌ ដែលបានដាក់បន្ទាប់ពីការផ្តន្ទាទោសពីបទកិបកេងប្រាក់។ លោកតែងតែនិយាយថា ករណីនេះគឺជារឿងនយោបាយ។
ដោយឡែក រដ្ឋអាជ្ញារុស្ស៊ីបានបើកសវនាការរឿងក្តីព្រហ្មទណ្ឌថ្មីប្រឆាំងនឹងលោក Navalny ពីបទឆបោក ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅឲ្យអង្គការសប្បុរសធម៌ផ្សេងៗរួមទាំងមូលនិធិប្រឆាំងអំពើពុករលួយរបស់គាត់ជាដើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Putin ៖ វិមានក្រឹមឡាំងដឹងថា បរទេសនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីឆ្នាំ២០២១
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ