Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត Washington Post ៖ អ៊ុយក្រែន ផ្អាកផែនការវាយលុកលើ រុស្ស៊ី តាមបញ្ជារបស់ អាមេរិក

បានផុស

នៅ

កាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនបានពន្យារពេលផែនការវាយប្រហារលើរុស្ស៊ីកាលពីខែកុម្ភៈ បន្ទាប់ពីមានការស្នើសុំ និងបញ្ជាពីសំណាក់សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបែកធ្លាយឯកសារកំពូលសម្ងាត់របស់រដ្ឋាភិបាលអាមេរិក, កាសែត Washington Post បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារថា តាមពិតទៅ អ៊ុយក្រែនគ្រោងធ្វើការវាយប្រហារទ្រង់ទ្រាយធំលើរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ពោលចំខួប ១ ឆ្នាំនៃសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

របាយការណ៍នេះបានឲ្យដឹងទៀតថា ប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានណែនាំមន្ត្រីម្នាក់របស់លោកឲ្យត្រៀមខ្លួន សម្រាប់ការវាយប្រហារជាមួយនឹងអ្វីគ្រប់យ៉ាងដែលភ្នាក់ងារចារកម្មអ៊ុយក្រែនមាន ។

លោក Kyrylo Budanov ប្រមុខចារកម្មអ៊ុយក្រែន

មន្ត្រីអ៊ុយក្រែនត្រូវបានគេជឿថា មានផែនការកំណត់គោលដៅលើទីក្រុងមូស្គូ និងទីក្រុងកំពង់ផែសមុទ្រខ្មៅ Novorossiysk ក្បែរឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានដាក់បញ្ចូលជាឯកតោភាគី ប៉ុន្តែក្រោយមក អ៊ុយក្រែនបានយល់ព្រមពន្យារពេលការវាយប្រហារលើទីក្រុងមូស្គូតាមសំណើ ក៏ដូចជាបញ្ជារបស់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែកុម្ភៈ ។

កាសែត Washington Post រាយការណ៍បន្ថែមទៀតថា ឯកសារកំពូលសម្ងាត់មួយនេះ គឺស្ថិតក្នុងចំណោមឯកសាររាប់សិបទំព័រដែលលេចធ្លាយតាមអនឡាញ ដែលបង្ហាញថា សហរដ្ឋអាមេរិកបានព្យាយាមបញ្ឈប់អ៊ុយក្រែនមិនឲ្យបើកការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីឡើយ ដើម្បីបញ្ចៀសការកើនឡើងនៃជម្លោះ ។

ទោះជាយ៉ាងណា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានបដិសេធរបាយការណ៍នេះនៅលើបណ្ដាញ Twitter ដោយលោកបានលើកឡើងថា “ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដ៏ល្បីល្បាញមួយនេះ បានឃុបឃិតគ្នារាយការណ៍ព័ត៌មានមិនពិតនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម