ព័ត៌មានអន្ដរជាតិ
ជប៉ុនសម្រេចបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរចូលក្នុងសមុទ្រ
ទីភ្នាក់ងារសារព័ត៌មាន Jiji និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍នៅថ្ងៃសុក្រទី ១៦ ខែតុលា នេះថា រដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ចេញទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ ។

សេចក្តីរាយការណ៍បាននិយាយថា ការសម្រេចចិត្តជាផ្លូវការនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងខែនេះ។ ទន្ទឹមនោះក្រុមហ៊ុន Tokyo Electric បានប្រមូលទឹកកខ្វក់ជាង ១ លានតោនចាប់តាំងពីរោងចក្រនេះត្រូវបានបំផ្លាញដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១ ។

ក្រុមហ៊ុនបាននិយាយថា ទឹកត្រូវបានដាក់នៅក្នុងធុងធំៗនៅទីតាំងរោងក្រ ហើយវានឹងបញ្ចេញអស់នៃការផ្ទុកនេះនៅឆ្នាំ ២០២២ ។
បន្ថែមពីនេះសហព័ន្ធ JF Zengyoren ជាសហព័ន្ធទូទាំងប្រទេសនៃសហករណ៍នេសាទរបស់ប្រទេសជប៉ុនកាលពីសប្តាហ៍មុនបានទទូចដល់រដ្ឋាភិបាលមិនឲ្យអនុញ្ញាតឲ្យមានការបញ្ចេញទឹកនោះទេ ដោយនិយាយថា វានឹងប្រើពេលជាច្រើនឆ្នាំដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញ ។

លោក Hiroshi Kishi ប្រធានសហព័ន្ធ JF Zengyoren បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីរដ្ឋាភិបាលថា ការបញ្ចេញទឹកនេះអាចជម្រុញឲ្យប្រទេសដទៃទៀតពង្រឹងការរឹតបន្តឹងលើការនាំចូលផលិតផលនេសាទរបស់ជប៉ុន ។
ចំណែកប្រធានក្រុមអ្នកលក់ត្រីបាននិយាយកាលពីសប្តាហ៍មុនថា អ្នកលក់ដុំ និងអ្នកកែច្នៃត្រីនៅខេត្ត Fukushima ក៏ប្រឆាំងនឹងការបញ្ចេញទឹកនេះផងដែរ ។
ចំណែកឯក្រុមអ្នកជំនាញវិញនៅដើមឆ្នាំនេះបានផ្តល់យោបល់ដល់រដ្ឋាភិបាលជប៉ុនស្តីពីការចោលទឹកវិទ្យុសកម្មចេញពីរោងចក្រ Fukushima ដែលត្រូវបានបំផ្លាញឲ្យបញ្ចេញទឹកទៅក្នុងមហាសមុទ្រ ខណៈក្រសួងឧស្សាហកម្មជប៉ុនបាននិងកំពុងប្រមូលផ្តុំទស្សនៈស្តីពីបញ្ហានេះចាប់តាំងពីខែមេសា ។
លោក Kiyoshi Ejima រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងពិចារណាទស្សនៈរបស់តំណាងឧស្សាហកម្មត្រីរបស់ជប៉ុន ហើយនិងធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


