ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងកំណត់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវតែជាគណនីពិតប្រាកដ
ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម កំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ដោយកំណត់លើអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសទាំងអស់ ត្រូវតែប្រើគណនីដែលបានផ្ទៀងផ្ទាត់ (Verified) ត្រឹមត្រូវប៉ុណ្ណោះ ។

ច្បាប់ថ្មីនេះ គឺកំណត់ទៅលើអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់រួមមាន Facebook, YouTube និង TikTok ត្រូវតែប្រើគណនីពិតប្រាកដត្រឹមត្រូវដែលបានផ្ទៀងផ្ទាត់ (Verified) រួចជាមួយលេខទូរស័ព្ទ និងឈ្មោះពិតទើបអាចបង្ហោះ ស៊ែរ និងបញ្ចេញមតិបាន ។
ទន្ទឹមនោះ ច្បាប់ថ្មីនេះ ក៏កំណត់ឲ្យម្ចាស់វេទិកាសង្គមទាំងអស់ ត្រូវទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ គ្រប់គ្រងខ្លឹមសារនៃការផ្សាយផ្ទាល់ និងការដកខ្លឹមសារមិនសមរម្យចេញក្នុងរយៈពេល ៣ ម៉ោង បន្ទាប់ពីការទាមទារ ។

លើសពីនេះដើម្បីរក្សាសុវត្ថិភាពតាមអនឡាញ វៀតណាមនឹងបង្កើតឧបករណ៍ស្វ័យប្រវត្តិមួយដើម្បីស្កេន និងស្វែងរកការរំលោភលើការផ្សាយពាណិជ្ជកម្មឆ្លងព្រំដែន ដោយសារតែធ្លាប់មានមេរៀនកាលពីឆ្នាំ ២០២២ គឺបានលុបចោលវ៉េបសាយមិនផ្លូវការចំនួន ៧៦ ផងដែរ ។
ជាពិសេសក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម ក៏នឹងពិនិត្យមើលប្រតិបត្តិការរបស់ក្រុមហ៊ុន TikTok ក្នុងប្រទេសវៀតណាមនាខែនេះផងដែរ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


