ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ប្រៀបធៀបខ្លួនឯងទៅនឹងគំនូរ Mona Lisa
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រៀបធៀបខ្លួនឯងទៅនឹងគំនូរ Mona Lisa នៅក្នុងបទសម្ភាសន៍ទូរទស្សន៍ថ្មីមួយ ដើម្បីទាក់ទាញសំឡេងគាំទ្រ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនា ២ឆ្នាំខាងមុខ។

មហាសេដ្ឋីវ័យ ៧៦ឆ្នាំដែលធ្លាប់ធ្វើជាប្រធានាធិបតីទី ៤៥របស់សហរដ្ឋអាមេរិក ចន្លោះឆ្នាំ២០១៧-២០២១ បានប្រដូចការអំពាវនាវរបស់ខ្លួន ទៅនឹងស្នាដៃរបស់វិចិត្រករលោក Leonardo da Vinci ដែលព្យួរក្នុងសារមន្ទីរ Louvre នៅទីក្រុងប៉ារីស។
នៅក្នុងបទសម្ភាសន៍ លោក ត្រាំ និយាយថា មនុស្សជាច្រើនដែលទៅទស្សនាគំនូរ Mona Lisa ពួកគេបានស្រឡាញ់គំនូរនេះ ហើយមិនថាពួកគេទស្សនាប៉ុន្មានដងនោះទេ ពួកគេនៅតែស្រឡាញ់ និងចង់ទៅទស្សនាទៀត។ រាល់ពេលដែលទស្សនិកជនទៅទស្សនា ទោះបីរាប់រយដងក៏ដោយ ពួកគេនៅតែទទួលបានចំណីអារម្មណ៍ថ្មីប្លែកជានិច្ច។ មិនខុសពីមនុស្សដែលចូលចិត្តតន្ត្រីរ៉ុកនោះទេ ទោះបីពួកគេស្តាប់បទរ៉ុកប៉ុន្មានដងប៉ុន្មានលើក ពួកគេនៅតែចង់ស្ដាប់មិនចេះជិនណាយ។

អ្នកនយោបាយរូបនេះ បានប្រៀបធៀបរឿងខាងលើទៅនឹងខ្លួនឯងថា មិនខុសពីលោកនោះទេ ទោះបីជាលោកធ្លាប់កាន់តំណែងជាប្រធានាធិបតិអាមេរិកម្ដងរួចក្ដី ហើយទោះបីលោកមានវ័យជ្រេបន្តិចក៏ដោយ លោកនៅតែមានសមត្ថភាពអាចក្លាយជាកំពូលមេដឹកនាំដ៏ល្អរបស់អាមេរិក។ លោកថ្លែងការប្រៀបធៀបបែបនេះ ក្នុងបំណងអូសទាញចំណាប់អារម្មណ៍ហ្វូងមនុស្សឱ្យផ្ដល់ការគាំទ្រដល់លោកនៅអំឡុងបោះឆ្នោត នាចុងឆ្នាំ២០២៤ ៕
ប្រែសមម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ អាមេរិក ព្រមានថា សង្គ្រាមតៃវ៉ាន់ នឹងក្លាយជា មហន្តរាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


