ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានថា កុំមើលស្រាលរុស្ស៊ី ឲ្យសោះ
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយនៅថ្ងៃពុធ ទី២៨ ខែមិថុនាថា សមាជិករបស់ប្លុកមួយនេះ មិនត្រូវមើលស្រាលរុស្ស៊ីទេ ថ្វីបើប្រទេសនេះ ទើបជួបវិបត្តិរយៈពេលខ្លី ដែលបង្កឡើងដោយការបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ក៏ដោយ។

លោក Stoltenberg បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់ថា “ប៉ុន្មានថ្ងៃនេះ យើងទាំងអស់គ្នាបានឃើញព្រឹត្តិការណ៍នៅក្នុងប្រទេសរុស្ស៊ី។ ទាំងនោះគឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី ការបះបោរគឺជាសញ្ញានៃភាពតានតឹងថ្មីនៅក្នុងប្រទេស។ ក្នុងពេលជាមួយគ្នានេះ យើងមិនត្រូវមើលស្រាលរុស្ស៊ីទេ”។
ស្របពេលជាមួយគ្នានោះ លោកបានបន្ថែមថា សមាជិកណាតូ នឹងបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងកៀវ ហើយផ្ញើសារច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានី នាខែក្រោយ។
លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពអ៊ុយក្រែនកំពុងមានវឌ្ឍនភាព ក្នុងការវាយលុក ពោលគឺទីក្រុងកៀវ អាចដណ្តើមបានទឹកដីពីរុស្ស៊ីវិញ បានកាន់តែច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងកម្លាំងអ៊ុយក្រែនបានបរាជ័យក្នុងការវាយលុកលើខែលការពារនៅតំបន់ Donbass និងតំបន់ Zaporozhye ហើយថាទីក្រុងកៀវ ទទួលរងការខាតបង់យ៉ាងធំក្នុងការប៉ុនប៉ងនោះ។
រថក្រោះធុនធ្ងន់ Leopard 2 ផលិតដោយអាល្លឺម៉ង់ និងរថយន្តប្រយុទ្ធ Bradley ផលិតដោយសហរដ្ឋអាមេរិកជាច្រើនគ្រឿង ត្រូវបានបំផ្លាញ ឬបោះបង់ចោល អំឡុងប្រតិបត្តិការវាយលុករបស់អ៊ុយក្រែនក្នុងខែនេះ។
ដោយឡែក ងាកទៅភាពវឹកវរនៅរុស្ស៊ីវិញ កាសែត New York Times កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា អ៊ុយក្រែន បានបរាជ័យក្នុងការទាញយកប្រយោជន៍ពីការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner។
ភាពចលាចលបានផ្ទុះឡើងនៅថ្ងៃសៅរ៍ ប៉ុន្តែបានបញ្ចប់ទៅវិញក្នុងរយៈពេលខ្លី ពេលដែលមេក្រុម Yevgeny Prigozhin ឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរ។ ចាប់តាំងពីពេលនោះមក យុទ្ធជន Wagner បានដកថយ ហើយវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


