ព័ត៌មានអន្ដរជាតិ
កប៉ាល់ទេសចរណ៍ធំបំផុតលើលោក បង្ហាញខ្លួនជាលើកដំបូង
កប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ក្រុមហ៊ុន Royal Caribbean ត្រូវបានគេឃើញធ្វើដំណើរជាលើកដំបូង ខណៈវាឆ្លងកាត់សមុទ្រ មុនពេលបើកដំណើរការក្នុងឆ្នាំ ២០២៤ ។

ទោះយ៉ាងណា កប៉ាល់ទេសចរណ៍ដែលមានឈ្មោះថា Icon of the Seas ក៏បានត្រឡប់ទៅកន្លែងផលិតកប៉ាល់ Meyer Turku ដែលមានទីតាំងក្នុងទីក្រុង Turku របស់ប្រទេសហ្វាំងឡង់វិញផងដែរ បន្ទាប់ពីធ្វើដំណើររាប់រយគីឡូម៉ែត្រនៅលើសមុទ្រ ។
កប៉ាល់ខាងលើមានប្រវែងដល់ទៅ ៣៦៥ ម៉ែត្រ និងមានទម្ងន់សរុប ២៥០,៨០០ តោន ដែលអាចផ្ទុកមនុស្សបាន ៧,៦០០ នាក់ ។ ទន្ទឹមនោះ ក្រុមហ៊ុន Royal Caribbean ទម្លាយថា ការសាកល្បងលើសមុទ្រមានការចូលរួមពីអ្នកឯកទេសជាង ២,០០០ នាក់ ហើយគេបានប្រើទូកទាញទម្ងន់ពី ៣៧ ទៅ ៦៧ តោនចំនួន ៤ គ្រឿង និងចំណាយពេលជាង ៣៥០ ម៉ោង ។

បច្ចុប្បន្ន Icon of the Seas កំពុងទទួលបានងារជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីកប៉ាល់របស់ក្រុមហ៊ុន Royal Caribbean មួយទៀតឈ្មោះ Wonder of the Seas មានប្រវែងត្រឹមតែ ៣៦២ ម៉ែត្រ និងទម្ងន់សរុប ២៣៤,៨៥៧ តោនប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កប៉ាល់ Icon of the Seas នឹងបង្ហាញខ្លួនជាផ្លូវការដំបូងនៅទីក្រុង Miami ហើយបើកដំណើរទេសចរណ៍រយៈពេល ៧ យប់ក្នុងឆ្នាំ ២០២៤ ខណៈអ្នកអាចរកទិញសំបុត្របាននៅក្នុងគេហទំព័ររបស់ Royal Caribbean ផ្ទាល់តែម្ដង ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


