ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង យល់ព្រមឆ្លើយតប អំពីទាហានអាមេរិក
មន្ទីរបញ្ចកោណបានឲ្យដឹងនៅថ្ងៃពុធទី២ខែសីហាថា កូរ៉េខាងជើង យល់ព្រមផ្តល់ការឆ្លើយតបយ៉ាងខ្លីទៅកាន់ទីបញ្ជាការអង្គការសហប្រជាជាតិ អំពីទាហានអាមេរិកម្នាក់ ដែលបានឆ្លងកាត់ព្រំដែនមានការយាមកាមយ៉ាងខ្លាំងជាប់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ខែកក្កដា ហើយភ្លាមៗនោះ គាត់ត្រូវបានចាប់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder និយាយថា កូរ៉េខាងជើងពិតជាបានទទួលសំណើរបស់ទីបញ្ជាការអង្គការសហប្រជាជាតិ សម្រាប់ព័ត៌មានអំពីទាហានអាមេរិកឈ្មោះ Travis King មែន ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោក Ryder បានប្រាប់សន្និសីទកាសែតមួយថា “ខ្ញុំអាចបញ្ជាក់បាន កូរ៉េខាងជើង ពិតជាឆ្លើយតបទៅនឹងបញ្ជាការអង្គការសហប្រជាជាតិមែន ប៉ុន្តែខ្ញុំមិនទទួលបានព័ត៌មានលម្អិតណាស់ណាទេនាពេលនេះ”។

គួរបញ្ជាក់ជាថ្មី King បានរត់ចូលប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១៨ខែកក្កដា ខណៈកំពុងធ្វើដំណើរទៅកាន់តំបន់គ្មានយោធានៅតាមព្រំដែន នាំឲ្យសហរដ្ឋអាមេរិក ត្រូវជាប់ក្នុងស្ថានភាពគំរាមកំហែងផ្នែកការទូតថ្មីទៀត ជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។
ដំបូងឡើយ King ត្រូវត្រលប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីប្រឈមមុខនឹងការដាក់ពិន័យ បន្ទាប់ពីជាប់ពន្ធនាគារនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែផ្ទុយទៅវិញ គាត់បានចាកចេញពីព្រលានយន្តហោះ ទៅចូលរួមក្នុងដំណើរទេសចរណ៍ព្រំដែន ហើយក៏រត់គេចខ្លួនតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក បារម្ភខ្លាំងថា កូរ៉េខាងជើង ធ្វើបាបទាហានរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


