ព័ត៌មានអន្ដរជាតិ
បាងកក ប្រឈមបិទសាលា ដោយសារជំងឺ ៣ប្រភេទកំពុងឆ្លងខ្លាំង
រដ្ឋបាលក្រុងបាងកក (BMA) កំពុងបញ្ជាឲ្យសាលារៀនក្នុងរាជធានី អនុវត្តតាមវិធានការបង្ការជំងឺពងបែកដៃ ជើង និងមាត់ (HFMD), មេរោគផ្លូវដង្ហើម (RSV) និងជំងឺគ្រុនឈាម ចាប់តាំងពីជំងឺទាំងនេះ រីករាលដាលខ្លាំងក្នុងចំណោមកុមារនៅសាលា។

កាលពីថ្ងៃពុធទី១៦ខែសីហា អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍មួយនៅសាលា Wichuthit ក្នុងសង្កាត់ Din Daeng ដើម្បីលើកកម្ពស់អនាម័យ និងការការពារមេរោគនៅក្នុងសាលារៀន។
លោកអភិបាលក្រុងនិយាយថា ចំនួនករណីជំងឺ HFMD គឺខ្ពស់ជាងឆ្នាំមុនដល់ទៅ ៥ ដង ហើយភាគច្រើនជំងឺនេះត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ និងក្នុងចំណោមកុមារដែលមានអាយុក្រោម ៥ ឆ្នាំ ។

ករណីជំងឺ HFMD មានចេញអាការគ្រុនក្តៅ ក្នុងរយៈពេល ៣ ថ្ងៃដំបូង មុនពេលឡើងកន្ទួលលើដៃ ជើង និងក្នុងមាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនមានករណីស្លាប់ ដោយសារជំងឺ HFMD នៅឆ្នាំនេះនោះទេ ។
គួរបញ្ជាក់ថា ប្រសិនបើថ្នាក់រៀនជាច្រើនត្រូវបានរកឃើញ មានសិស្សកើតជំងឺ HFMD, RSV និងជំងឺគ្រុនឈាម ដែលសុទ្ធតែជាជំងឺឆ្លងខ្លាំងនោះ សាលានឹងត្រូវបិទជាបណ្តោះអាសន្ន ហើយពួកគេអាចព្យាបាលនៅផ្ទះបានក្នុងរយៈពេល ៥-៧ ថ្ងៃ ប៉ុន្តែចំពោះក្មេងដែលមិនបានទទួលការព្យាបាលទាន់ពេលវិញ អាចវិវត្តទៅជារោគសញ្ញាគំរាមកំហែងដល់អាយុជីវិត ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បាងកក ជាប់លេខ១លើលោក ជាទីក្រុង មានទេសចរទៅលេងច្រើនបំផុត ក្នុងឆ្នាំ២០២៣
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


