ព័ត៌មានអន្ដរជាតិ
បុរសម្នាក់បំពុលប្រពន្ធ និងកូនស្រី ៣ នាក់ ដោយឧស្ម័នកាបូនម៉ូណូអុកស៊ីត នៅប្រទេសវៀតណាម
កាលពីថ្ងៃពុធ ទី២៣ ខែសីហា ប៉ូលិសក្នុងខេត្ត Khanh Hoa ភាគខាងត្បូងប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ៥២ ឆ្នាំម្នាក់ ពីបទបំពុលប្រពន្ធ និងកូនស្រី ៣ នាក់ ដោយឧស្ម័នកាបូនម៉ូណូអុកស៊ីត (CO) ខណៈពួកគេកំពុងដេកពេលព្រលឹម ។

លោក Ho Xuan Hai រស់នៅក្នុងឃុំ Cam An Nam ស្រុក Cam Lam សារភាពថា ខ្លួនពិតជាបានប្រើឧស្ម័នកាបូនម៉ូណូអុកស៊ីត ដើម្បីបំពុលសមាជិកគ្រួសារមែន ។ Ho ធ្វើបែបនេះដោយសារ គាត់បានវិនិយោគប្រាក់ជាច្រើនលើកសិដ្ឋានចិញ្ចឹមជ្រូក ប៉ុន្តែបរាជ័យ ហើយមិនអាចសងបំណុលគេបាន ។
ដូច្នេះ Ho បានទិញឧស្ម័ន កាបូនម៉ូណូអុកស៊ីត ពីអ៊ីនធឺនណិត និងរៀនពីរបៀបប្រើវាសម្លាប់មនុស្ស ។

ខណៈពេលដែលប្រពន្ធនិងកូនរបស់គាត់កំពុងដេក Ho បានបញ្ចេញឧស្ម័នពុលទៅក្នុងបន្ទប់គេងរបស់ពួកគេ ។ ក្រោយមក Ho ក៏បានស្រូបយកឧស្ម័នខ្លះដែរ ប៉ុន្តែនៅមានជីវិតនៅឡើយទេ ។
នៅព្រឹកថ្ងៃពុធ អ្នកស្រុកក្នុងសង្កាត់របស់ពួកគេបានរកឃើញសាកសពប្រពន្ធអាយុ ៤៩ ឆ្នាំ និងកូនបីនាក់អាយុ ២១ ឆ្នាំ ១៤ និង ១០ ឆ្នាំ ចំណែកឯ Ho វិញពុលឧស្ម័នស្ទើរតែដកដង្ហើមមិនរួចផង ។ ពេលនេះ Ho កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cam Ranh General និងទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្មេងប្រុសវៀតណាមអាយុ ២ ឆ្នាំ ច្រឡំផឹកទឹកលាងបង្គន់ បណ្ដាលឲ្យរលាកកម្រិតធ្ងន់
ចុចអាន៖ ក្រសួងសុខាភិបាល វៀតណាម បញ្ជាឲ្យទប់ស្កាត់ឧស្ម័នឌីអាសូតម៉ូណូអុកស៊ីត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


