ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានជាថ្មីថា ការបញ្ជូន F-16 ទៅឲ្យអ៊ុយក្រែន នឹងនាំពិភពលោក ខិតកាន់តែជិតសង្គ្រាមនុយក្លេអ៊ែរ
កូរ៉េខាងជើង បានគូសបញ្ជាក់នៅថ្ងៃចន្ទទី២៨ខែសីហាថា ផែនការបញ្ជូនយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន នឹងនាំពិភពលោកឲ្យខិតកាន់តែជិតសង្គ្រាមនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ។

វិទ្យាស្ថានសិក្សាអន្តរជាតិរបស់ទីក្រុងព្យុងយ៉ាង បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) ថា “ការសម្រេចចិត្តរបស់ពួកគេ ក្នុងការផ្គត់ផ្គង់សូម្បីតែយុទ្ធជន គឺជាទង្វើប្រឆាំងនឹងសន្តិភាព ញុះញង់ឲ្យមានសង្រ្គាមអូសបន្លាយ ព្រមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងស្រុងទៀតផង”។
លើសពីនេះ វិទ្យាស្ថានខាងលើបានបន្តរិះគន់ចេតនាដ៏អាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ដែលប៉ុនប៉ងធ្វើឲ្យរុស្ស៊ីបរាជ័យ ទោះក្នុងតម្លៃណាក៏ដោយ។
តាមសេចក្តីថ្លែងការណ៍នោះ, “ការពិតបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាឧក្រិដ្ឋជនដែលរារាំងការដោះស្រាយជម្លោះដោយសន្តិវិធី និងរុញច្រានអឺរ៉ុបទាំងមូល ឲ្យធ្លាក់ចូលទៅក្នុងភាពផុយស្រួយនៃសង្គ្រាមនុយក្លេអ៊ែរដ៏អាក្រក់ ដោយការញុះញង់អ្នកដើរតាមរបស់ខ្លួនឲ្យផ្តល់អាវុធសាហាវៗច្រើនប្រភេទ ទៅឲ្យអ៊ុយក្រែន”។
កាលពីសប្តាហ៍មុន ហូឡង់ ដាណឺម៉ាក និងន័រវែស បានយល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ខណៈទីក្រុងកៀវសង្ឃឹមថា យន្តហោះប្រភេទនេះ នឹងជួយខ្លួនក្នុងការវាយបកទៅរុស្ស៊ីវិញ។

ថ្វីបើអាមេរិកបដិសេធបរិច្ចាគយន្តហោះរបស់ខ្លួនដោយផ្ទាល់ក៏ដោយ ប៉ុន្តែមន្ទីរបញ្ចកោណនិយាយថា កងទ័ពអ៊ុយក្រែន នឹងចាប់ផ្តើមហ្វឹកហាត់ដើម្បីប្រតិបត្តិការយន្តហោះ F-16 នៅរដ្ឋ Arizona នាខែតុលាខាងមុខ។
យ៉ាងណាក្តី រុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការប្រគល់សព្វាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន កំពុងអូសទាញសមាជិកអង្គការណាតូ ឲ្យខិតកាន់តែជិតនឹងការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ គូប្រជែងលោក បៃដិន ថា មនុស្សជាតិនឹងជួបមហន្តរាយ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


