ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ៨៣៦ ករណី ខណៈឆ្លងក្នុងសហគមន៍ ៨៣២ ករណី
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨៣៦ ករណីដែលក្នុងនោះ ៨៣២ ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៤ ករណីជាករណីនាំចូល ខណៈ ៧៩៣ ករណីជាករណីសកម្ម ។

លោកស្រី Apisamai Srirangsan ជំនួយការអ្នកនាំពាក្យរបស់ CCSA បាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មី ៨៣២ ករណីក្នុងនោះ ៣៩ ករណីគឺការធ្វើតេស្តក្នុងសហគមន៍ ហើយកើតឡើងលើមនុស្សដែលទៅលេងតំបន់មានហានិភ័យខ្ពស់ដូចជាខេត្ត សាមុតសាខន ៣២ ករណី ទីក្រុងបាងកក ៥ ករណី ខេត្ត Ratchaburi ២ ករណី ។
លោកស្រីបន្តថា ទន្ទឹមនោះ ៧៩៣ ករណីជាករណីសកម្ម ហើយក្នុងនោះគ្រាន់តែខេត្ត សាមុត សាខន មានករណីឆ្លងចំនួន ៧៨២ ករណី ។

រីឯករណីនាំចូល ៤ ករណីគឺជនជាតិថៃ ២ នាក់ដែលត្រឡប់មកពីម៉ាឡេស៊ី និងអង់គ្លេស ។ បុរសជនជាតិអាមេរិកម្នាក់ និងវិស្វករជនជាតិប៊ែលហ្សិកម្នាក់ដែលបានហោះហើរមកពីប្រទេសរៀងៗខ្លួនក៏បានធ្វើតេស្តវិជ្ជមានផងដែរ ។
គិតត្រឹមថ្ងៃចន្ទនេះចំនួនករណីឆ្លងជំងឺកូវីដ ១៩ ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ១៩,៦១៨ ករណី ហើយចំនួនអ្នកស្លាប់នៅតែមាន ៧៧ នាក់ដដែល ។

យោងតាមគេហទំព័រ Worldometer បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅពេលនេះបានកើនឡើងដល់ ១០៣.៥៣ លាននាក់ ក្នុងនោះ ៧៥.១៣ លាននាក់បានជាសះស្បើយ និងមានអ្នកស្លាប់ ២.២៤ លាននាក់ ។
ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១៦ ក្នុងបញ្ជីករណីឆ្លងនៅលើពិភពលោក ។ សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជីដែលមានករណីឆ្លង ២៦.៧៦ លាននាក់ បន្ទាប់មកគឺឥណ្ឌា ១០.៧៦ លាននាក់, ប្រេស៊ីល ៩.២ លាននាក់, រុស្ស៊ី ៣.៨៣ លាននាក់ និងចក្រភពអង់គ្លេស ៣.៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព
ចុចអាន ៖ សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ