Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រអាមេរិកដែលជាប់ក្រោមដី ត្រូវជួយសង្គ្រោះដោយជោគជ័យហើយ

បានផុស

នៅ

នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ម៉ោង ១២ និង ៣៧ នាទីយប់ ម៉ោងនៅភាគខាងត្បូងប្រទេសទួកគី លោក Mark Dicky ដែលជាប់ក្រោមអន្លង់ Morca ប្រហែល ១ គីឡូម៉ែត្រ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ។

អ្នកវិទ្យាសាស្ត្រអាមេរិកខាងលើបានជាប់ក្រោមដី ខណៈពេលរុករករូងភ្នំ ដោយសារបញ្ហាហូរឈាមក្រពះ នៅថ្ងៃទី២ ខែកញ្ញា ។ គាត់មិនអាចឡើងមកលើដោយខ្លួនឯងបានទេ ដូច្នេះគេធ្វើការបញ្ជូនគ្រូពេទ្យឲ្យទៅព្យាបាលដល់ក្រោមដី ។

បើតាមប្រភពច្បាស់លាស់បានឲ្យដឹងថា Mark ចាប់ផ្ដើមរុករករូងភ្នំនៅអំឡុងឆ្នាំ ១៩៩០ ដែលធ្លាប់រុករករូងភ្នំក្នុងរដ្ឋចំនួន ២០ នៃសហរដ្ឋអាមេរិក និង ២០ ប្រទេសផ្សេងទៀត ។

ក្រោយការសង្គ្រោះ Mark បានសម្ដែងនូវការត្រេកអរថា “វាអស្ចារ្យណាស់ដែលបាននៅលើដីម្ដងទៀត” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNN

ចុចអាន៖ អ្នកវិទ្យាសាស្ត្រអាមេរិក ជាប់នៅក្រោមដីប្រហែល ១ គីឡូម៉ែត្រ ដោយសារជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម