Connect with us

ព័ត៌មានអន្ដរជាតិ

ពលករ​ថៃ​លាក់​ខ្លួន​ក្នុង​ចម្ការ​ម្ទេស​ អស់រយៈពេល ១០ ម៉ោង​ ទើបមានទាហានអ៊ីស្រាអែលមកជួយ

បានផុស

នៅ

កម្មករម្នាក់មកពីខេត្ត Buri Ram នៃប្រទេសថៃបានរៀបរាប់ថា គាត់បានលាក់ខ្លួននៅក្នុងចម្ការម្ទេសអស់រយៈពេល ១០ ម៉ោង ខណៈក្រុមសកម្មប្រយុទ្ធហាម៉ាស់បានវាយឆ្មក់ទីក្រុងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pramool Kosasod អាយុ ៣៧ ឆ្នាំបានរៀបរាប់ពីទុក្ខលំបាករបស់គាត់ប្រាប់ភរិយាឈ្មោះ Kitiya Dasri អាយុ ៣០ ឆ្នាំតាមរយៈការហៅទូរស័ព្ទជាវីដេអូ វេលាម៉ោង ៧ យប់ថ្ងៃចន្ទ ទី៩ ខែតុលាថា រូបគេបានរួចផុតពីការវាយប្រហារហើយ ក្រោយសំងំលាក់ខ្លួនក្នុងចម្ការម្ទេស ។

បើតាមភរិយាពលកររូបនោះបានឲ្យដឹងថា លោក Pramool និងកម្មករថៃចំនួន ១២ នាក់ទៀតកំពុងនៅក្នុងជំរំ នៅពេលដែលពួកគេបានឮមនុស្សគោះទ្វារ ហាក់ដូចជាព្យាយាមសម្រុកចូលមក ។

ក្រោយមកអ្នកថែទាំជំរំបានប្រាប់កម្មករកុំឲ្យបើកទ្វារឲ្យសោះ ហើយភ្លាមៗនោះស្រាប់តែមានសំឡេង​បាញ់​កាំភ្លើងបន្លឺឡើង​នៅ​ខាង​ក្រៅ​ ហើយគ្រប់គ្នាក៏ព្យាយាមការពារខ្លួនយ៉ាងរន្ធត់ ។ ស្នូរកាំភ្លើងនៅតែបន្តរហូតដល់ឆេះជំរំ បណ្ដាលឲ្យកម្មករផ្អើលរត់គេចខ្លួន ។

បន្ទាប់ពីនោះ Pramool បាន​រត់​រក​កន្លែងលាក់ខ្លួន ហើយប្រទះឃើញចម្ការម្ទេសមួយនៅក្បែរជំរំ ។ គាត់សំងំនៅទីនោះចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច ទម្រាំទាហានអ៊ីស្រាអែលមកដល់ ដើម្បីដឹកពលករថៃទាំងអស់ទៅកាន់កន្លែងមានសុវត្ថិភាព ។

សូមបញ្ជាក់ថា លោក Pramool បានទៅអ៊ីស្រាអែល ធ្វើការជាអ្នកវេចខ្ចប់បន្លែតាំងពីខែមករា ឆ្នាំ ២០២២ មកម្ល៉េះ ហើយគិតត្រឹមថ្ងៃអង្គារ មានជនជាតិថៃ ១៨ នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាមិនធ្លាប់មានរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ខណៈរដ្ឋាភិបាលប្រកាសថា ពលករ​ថៃ ​១៥ ​នាក់​នឹង​មក​ដល់ប្រទេស​វិញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែតុលា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ National Thailand

ចុចអាន៖ តួលេខជនបរទេស ស្លាប់នៅអ៊ីស្រាអែល​ ក្នុងនោះ ថៃ ច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម