ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់ប្អូនប្រុសមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស់ និងសាច់ញាតិ
ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុម ហាម៉ាស់ បានរាយការណ៍នៅថ្ងៃពុធទី១១ខែតុលាថា ប្អូនប្រុសមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស់ Mohammed Deif ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

តាមរបាយការណ៍, លោក Abdul Fattah Deif និងសាច់ញាតិមួយចំនួនផ្សេងទៀត ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់ពីអាកាសលើតំបន់ Khan Younis នៅភាគខាងត្បូងជ្រោយហ្គាហ្សា។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានព័ត៌មានលម្អិតអំពីការស្លាប់នេះនៅឡើយទេ។
គួរបញ្ជាក់ថា មេក្រុមហាម៉ាស់លោក Mohammed Deif បានរួចរស់ជីវិតពីការប៉ុនប៉ងសម្លាប់ ដោយអ៊ីស្រាអែល ជាច្រើនលើកច្រើនសារមកហើយ។
នៅខែសីហា២០១៤ ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា បានសម្លាប់ប្រពន្ធនិងកូនប្រុសអាយុប្រាំពីរខែរបស់គាត់ ក្នុងផ្ទះដែលពួកគេស្នាក់នៅជាមួយគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប៉ាឡេស្ទីន ថា អ៊ីស្រាអែល វាយប្រហារអាកាសសម្លាប់កុមារ ២៦០នាក់នៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


