ព័ត៌មានអន្ដរជាតិ
រថភ្លើងដឹកបន្លែផ្លែឈើ ចិន-ឡាវ និង ចិន-វៀតណាម ចាប់ផ្តើមដំណើរការ
រថភ្លើងដឹកទូរទឹកកកក្លាស្សេបន្លែផ្លែឈើចំនួន ២ ខ្សែកាលពីថ្ងៃចន្ទបានចាកចេញពីខេត្ត Yunan ភាគនិរតីនៃប្រទេសចិនទៅកាន់ប្រទេសឡាវ និងវៀតណាម ហើយវាក៏ជាការប្រារព្ធពិធីសម្ពោធសេវាកម្មរថភ្លើងនៅលើផ្លូវដែក ចិន-ឡាវ និងចិន-វៀតណាម ជាផ្លូវការផងដែរ ។

រថភ្លើងចំនួន ២ ខ្សែនេះ ចាប់ផ្តើមពីស្ថានីយ៍ Yanhe នៃទីក្រុង Yuxi ខេត្ត Yunnan ហើយត្រូវបានគេរំពឹងថា នឹងទៅដល់រដ្ឋធានីវៀងចន្ទន៍របស់ឡា និង Lao Cai របស់វៀតណាម បន្ទាប់ពីការធ្វើដំណើរក្នុងរយៈពេលប្រហែល ១ ថ្ងៃ ។
បច្ចុប្បន្ន ការធ្វើដំណើរគឺត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃពីទីក្រុង Kunming នៃខេត្ត Yunan ទៅកាន់ទីក្រុងវៀងច័ន្ទសម្រាប់សេវាកម្មរថភ្លើងដឹកទំនិញ ក៏ដូចជាបន្លែផ្លែឈើក្នុងទូរទឹកកក ចិន-ឡាវ ខណៈដែលការធ្វើដំណើររវាងទីក្រុង Kunming និង Lao Cai ត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បើយោងតាមប្រតិបត្តិករសេវាកម្ម China Railway Kunming Bureau Group Co., Ltd បាននិយាយថា ការដឹកជញ្ជូនទំនិញនៅក្នុងសេវាកម្មរថភ្លើងរបស់យើង ក៏នឹងមានការបត់បែនទៅតាមតម្រូវការរបស់អតិថិជនផងដែរ ។
ចំណែកបើតាមរយៈ លោក Tao Qiang អនុប្រធាននាយកដ្ឋានដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនបានឲ្យដែរថា សេវាកម្មដឹកជញ្ជូនទូរក្លាស្សេថ្មីរំពឹងនឹងប្រែមុខមាត់ក្រុមហ៊ុនបន្ថែទៀតនៅតាមបណ្តោយផ្លូវរថភ្លើងនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
ចុចអាន៖ កូនប្រុសរបស់លោក Joko Widodo មិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជា ប្រធានាធិបតី ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


