Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានពលរដ្ឋនៅ សិង្ហបុរី ត្រូវចៀសឆ្ងាយល្បែងស៊ីសងគ្រប់ប្រភេទដាច់ខាត

បានផុស

នៅ

ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី​ កាលពីថ្ងៃចន្ទបានជំរុញពលរដ្ឋរបស់ខ្លួននៅក្នុងរដ្ឋទីក្រុង​ នៅឲ្យឆ្ងាយពីការភ្នាល់គ្រប់ទម្រង់ដោយនិយាយថា ការលេងល្បែងស៊ីសងនៅបរទេសបំពានច្បាប់របស់ចិន។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ ខណៈ​ក្រុង​ប៉េកាំង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​បង្រ្កាប​ការ​លេង​ល្បែង​ស៊ីសង​របស់​ពលរដ្ឋ​ចិន​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម។

យោងទៅតាមការចុះផ្សាយពីកាសែត CNA ក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតបានរំលឹកយ៉ាងដាច់អហង្ការថា​ ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់​ប្រជាជនចិនភាគច្រើននៅក្នុងប្រទេសសិង្ហបុរី ត្រូវនៅឲ្យឆ្ងាយពីល្បែងស៊ីសង។ ស្របពេលដែល សិង្ហបុរីគឺជាផ្ទះរបស់កាស៊ីណូពីរ ដែលមួយដំណើរការដោយ Las Vegas Sands និងមួយទៀត Genting Singapore។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតបាននិយាយថា “ទោះបីជាកាស៊ីណូនៅក្រៅប្រទេសត្រូវបានបើកដោយស្របច្បាប់ក៏ដោយ ការលេងល្បែងឆ្លងព្រំដែនដោយពលរដ្ឋចិន ត្រូវបានសង្ស័យថាបានបំពានច្បាប់របស់ប្រទេសយើង”។

ថ្វីបើយ៉ាងនេះក្ដី បច្ចុប្បន្ននេះប្រទេសចិនបាននិងកំពុងពង្រឹងការបង្ក្រាបរបស់ខ្លួនលើល្បែងឆ្លងព្រំដែន ក្រៅឆ្នេរសមុទ្រ និងតាមអ៊ីនធឺណិត ដោយបានបញ្ជូនការព្រមានស្រដៀងគ្នានេះទៅកាន់ប្រទេសមួយចំនួន ខណៈដែលខ្លួនព្យាយាមទប់ស្កាត់សកម្មភាពខុសច្បាប់ និងការគំរាមកំហែងដល់ពលរដ្ឋនៅបរទេស។

ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទថា “ល្បែងឆ្លងព្រំដែនក៏អាចនាំមកនូវហានិភ័យដូចជាការក្លែងបន្លំ ការលាងលុយកខ្វក់ ការចាប់ជំរិត ការឃុំខ្លួន ការជួញដូរ និងការរត់ពន្ធ” ។ ក្នុងពេលដែលស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង និងស្រីលង្កា ក៏បានចេញការព្រមានស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះផងដែរ។

ដោយឡែក កាលពីថ្ងៃទី ២២ ខែកុម្ភៈ ទីភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសចិន និងហ្វីលីពីនបានសហការគ្នាធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនជាង ៤០ នាក់ ដែលលេងល្បែងនៅសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន។ ស្ថានទូតបាននិយាយថា រដ្ឋាភិបាលចិនតែងតែប្រឆាំងគ្រប់ទម្រង់នៃល្បែងស៊ីសង និងប្រឆាំងនឹងពលរដ្ឋចិន ដែលចាកចេញពីប្រទេសដើម្បីចូលរួមក្នុងឧស្សាហកម្មល្បែង។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងឆ្លងដែន។

យ៉ាងណាមិញ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបាននិយាយជាចុងក្រោយដែរថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបានបើកវេទិការរាយការណ៍មួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងឆ្លងដែន និងអនឡាញ ដែលពលរដ្ឋចិនអាចឆ្លងកាត់តម្រុយ និងសកម្មភាពដែលសង្ស័យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសជនជាតិចិនម្នាក់ មានជំងឺមហារីកត្រចៀក ដោយសារតែមានទម្លាប់អាក្រក់មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម