Connect with us

ព័ត៌មានអន្ដរជាតិ

សូមប្រុងប្រយ័ត្ន! ស្លាប់មនុស្ស៤នាក់នៅវៀតណាម ផ្តើមចេញពីការដុតក្រដាសសែន

បានផុស

នៅ

ជនជាតិវៀតណាមចំនួន៤នាក់បានស្លាប់នៅក្នុងអគ្គិភ័យ ដែលផ្ទុះឡើងដោយសារតែការដុតក្រដាសសែននៅថ្ងៃសែនដកជើងធូបក្នុងទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសឈ្មោះ Le Bat T. និង Le Khac S. មកពីខេត្ត Thanh Hoa, លោក Giap Van N. មកពីខេត្ត Bac Giang និងលោក Tran Duy H. មកពីខេត្ត Nam Dinh បានជួលផ្ទះសម្រាប់អាជីវកម្មអនឡាញរបស់ពួកគេចាប់តាំងពីថ្ងៃទី៣០ខែមករាមក។

បុរសទាំងបួនបានហៅបុរសម្នាក់ទៀតឲ្យមកចូលរួមជាមួយពួកគេនៅផ្ទះរបស់ពួកគេ ក្នុងពិធីកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីពិធី ពួកគេបានដុតក្រដាសសែនហើយក៏បង្កទៅជាអគ្គិភ័យ។

បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា បុរស៤នាក់បានសម្រាកក្នុងផ្ទះខណៈបុរសទី៥បានចាក់សោរផ្ទះហើយចេញទៅរកអីផឹក។ នៅពេលត្រឡប់មកវិញនៅម៉ោងប្រហែល១និង៣០នាទីរសៀល គាត់បានឃើញផ្ទះកំពុងឆេះហើយរកជំនួយភ្លាមៗ។ បុរស៤នាក់បានស្លាប់ក្នុងផ្ទះ។

យោងតាមប្រជាពលរដ្ឋក្នុងតំបន់បានឲ្យដឹងថា បុរសទាំង៥នាក់មិនបានពន្លត់ក្រដាសសែនទេបន្ទាប់ពីដុត។

អាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃឧប្បត្តិហេតុសម្លាប់មនុស្សនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងអាល់កុលយ៉ាងសន្ធោសន្ធៅនៅខណ្ឌ កំបូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម