ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជូនរថក្រោះខ្លារខិន ២៥គ្រឿងទៀតទៅឲ្យអ៊ុយក្រែន
រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់កាលពីថ្ងៃពុធទី២ខែវិច្ឆិកាថា ទីក្រុងបែរឡាំង បានបញ្ជូនរថក្រោះខ្លារខិន ចំនួន២៥គ្រឿងបន្ថែមទៀតទៅឲ្យអ៊ុយក្រែន។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលទីក្រុងបែរឡាំង, ការដឹកជញ្ជូនចុងក្រោយនេះ នាំឲ្យចំនួនសរុបនៃរថក្រោះខ្លារខិនដែលអាល្លឺម៉ង់ ផ្តល់ទៅឲ្យអ៊ុយក្រែន កើនដល់១១៥គ្រឿង។
ប្រទេសអាល្លឺម៉ង់និងដាណឺម៉ាក បានចាប់ផ្តើមគម្រោងសហការគ្នាមួយ ដើម្បីផ្តល់រថក្រោះប្រយុទ្ធស៊េរីចាស់ធុន 1A5 ទៅឲ្យទីក្រុងកៀវ ហើយការបញ្ជូនថ្មីនេះ គឺមិនត្រឹមតែរថក្រោះមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានដ្រូនឈ្លបយកការណ៍ជាង២០គ្រឿង និងទូកគ្មានមនុស្សបើកថ្មីចំនួន៥គ្រឿងផងដែរ។
លើសពីនេះ ទីក្រុងបែរឡាំង ថែមទាំងបញ្ជូនរថពាសដែកថ្មី១២គ្រឿង និងរ៉ាដាឃ្លាំមើលដែនអាកាស៦គ្រឿង រួមជាមួយរថយន្តយោធា៣០គ្រឿង និងសម្លៀកបំពាក់រដូវរងា ៣ម៉ឺនឈុត ទៅឲ្យអ៊ុយក្រែនទៀតផង។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលទីក្រុងបែរឡាំង, អាល្លឺម៉ង់ គ្រោងបែងចែកប្រាក់ចំនួន ៥.៤ ពាន់លានអឺរ៉ូ (៥.៧៣ ពាន់លានដុល្លារ) សម្រាប់ជំនួយយោធាដល់ទីក្រុងកៀវនៅឆ្នាំនេះ ខណៈភាគច្រើននៃមូលនិធិទាំងនេះ នឹងត្រូវបានកំណត់ដល់ការផ្គត់ផ្គង់គ្រឿងសឹក និងការបណ្តុះបណ្តាលដល់អ៊ុយក្រែន។
នៅឆ្នាំក្រោយ ប្រទេសអាល្លឺម៉ង់ គ្រោងបង្កើនការចំណាយជិតទ្វេដង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ការសន្យាជំនួយយោធារបស់ប្រទេសនេះសម្រាប់ឆ្នាំ២០២៤ គឺមានប្រហែល ១១.១៥ពាន់លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


