Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អាកជើងហោះហើរភ្លាមៗនៅ វៀតណាម ក្រោយអ្នកដំណើរ២នាក់យកកំភ្លើងមកតាម

បានផុស

នៅ

ជើងហោះហើរ VN186 ពីដាណាង​ទៅ​ហាណូយ (DAD – HAN flight) គ្រោងនឹងចេញដំណើរនៅម៉ោង ៧:២៥ យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ប៉ុន្តែត្រូវបញ្ឈប់ជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកដំណើរប្រុស២នាក់នៅលើយន្តហោះគំរាមអ្នកផ្សេងទៀតថា ខ្លួនបានយកកាំភ្លើងមកតាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិ Da Nang បាននិយាយថា ខ្លួនទើបតែបានសម្របសម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋានកណ្តាល ដើម្បីដោះស្រាយអ្នកដំណើរ២នាក់ ដែលបានបំពានបទប្បញ្ញត្តិស្តីពីសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍។

នៅល្ងាចថ្ងៃទី០៧ សន្តិសុខអាកាសយានដ្ឋាននៅចំណតលេខ ២៧ នៅអាកាសយានដ្ឋាន Da Nang បានទទួលសំណើរសុំជំនួយពីអ្នកបម្រើលើជើងហោះហើរ VN186 ជាមួយនឹងបណ្ដឹងដែលអ្នកដំណើរប្រុស ២នាក់ជាជនជាតិវៀតណាម បានផ្សព្វផ្សាយព័ត៌មានថា ពួកគេនាំយកកាំភ្លើងឡើងយន្តហោះ។

ភ្លាមៗនោះដែរ ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​បដិសេធ​ការ​ដឹកអ្នកដំណើរ ​ក្រោយ​ពេល​កើតហេតុ។ ក្រោយមកកងកម្លាំងសន្តិសុខអាកាសចរណ៍ និងអាជ្ញាធរអាកាសយានដ្ឋានកណ្តាល បានទៅដល់ទីតាំងរបស់យន្តហោះដោយឥតបង្អង់យូរឡើយ។

អាជ្ញាធរអាកាសយានដ្ឋានកណ្តាលបានសម្រេចចិត្តនាំជនសង្ស័យដែលនិយាយថាខ្លួនយកកាំភ្លើងឡើងយន្តហោះ ព្រមទាំងត្រួតពិនិត្យឡើងវិញនូវសុវត្ថិភាពអ្នកដំណើរទាំងអស់ និងវ៉ាលីរបស់អ្នកដំណើរ។ នៅវេលាម៉ោង៩យប់ថ្ងៃដដែល ដំណើរការត្រួតពិនិត្យបានបញ្ចប់ ប៉ុន្តែរកមិនឃើញវត្ថុគ្រោះថ្នាក់ ឬជាតិផ្ទុះហាមឃាត់ឡើយ ដូច្នេះនៅវេលាម៉ោង១០យប់ ជើងហោះហើរ VN186 បានបន្តដំណើរទៅមុខទៀត។

ចំណែកឯជន​ទាំង​ពីរ​នាក់​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​កាំភ្លើង​នោះ​មាន​ឈ្មោះ ង្វៀន ឌឹក​ទ្រុង អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ធៀន​ហាយ ខេត្ត​ថៃ​ប៊ិញនិងម្នាក់ទៀតឈ្មោះ ​ឡេ សួ​ន​ក្វាង អាយុ​៤០​ឆ្នាំ​រស់នៅ​ក្រុង​ថៃ​ប៊ិញ ខេត្ត​ថៃ​ប៊ិញ។​ បច្ចុប្បន្ន​ករណី​នេះ​ត្រូវ​បាន​អាជ្ញាធរ​អាកាសយានដ្ឋាន​កណ្តាល​ចាត់ការ​តាម​បញ្ញត្តិ​ច្បាប់​អាកាសចរណ៍​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖danviet

ចុចអាន៖ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម