ព័ត៌មានអន្ដរជាតិ
លម្អិតលក្ខណៈពិសេសយន្តហោះខ្នាតយក្សដឹកវ៉ាក់សាំងកូវីដ ១៩ របស់យោធាចិនមកកម្ពុជា ម្សិលមិញ
កាលពីម្សិលមិញ យន្តហោះខ្នាតយក្សចិនបានដឹកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Sinopharm មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

យន្តហោះនោះមានឈ្មោះថា Xi’an Y-20 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ដំបូងបង្អស់របស់ចិន ។ យន្តហោះនេះមានសមត្ថភាពហោះហើររយៈចម្ងាយក្នុងលក្ខខណ្ឌអាកាសធាតុចម្រុះជាមួយនឹងទម្ងន់ហោះអតិបរមា ។ វាជាយន្ដហោះយុទ្ធសាស្ត្រធំបំផុតក្នុងស្រុកសម្រាប់កងទ័ពអាកាសកងទ័ពរំដោះប្រជាជនចិន (PLAAF) ។

កម្ពុជាថ្មី សូមលម្អិតលក្ខណៈពិសេសនៃយន្តហោះខ្នាតយក្សមួយនេះ ៖
- ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Xi’an (XAIC)
- ផលិតឆ្នាំ ២០១៣ (ហោះហើរលើកដំបូងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៣)
- តម្លៃ ១៦០ លានដុល្លារអាមេរិក (ឆ្នាំ ២០១៣)
- ល្បឿនហោះហើរលឿនបំផុត ៦៣០ គីឡូម៉ែត្រក្នុងមួយម៉ោង
- រយៈចម្ងាយហោះហើរ ៤,៤៤៥ គីឡូម៉ែត្រ
- ចម្ងាយហោះឡើង ៧៧០ ម៉ែត្រ
- ចម្ងាយចុះចត ១,០០០ ម៉ែត្រ
- ទម្ងន់ហោះហើរ ២២០,០០០ គីឡូក្រាម
- ទម្ងន់ផ្ទុក ៦៦,០០០ គីឡូក្រាម
- ប្រវែង ៤៧ ម៉ែត្រ
- កម្ពស់កន្ទុយ ១៥ ម៉ែត្រ
គួររម្លឹកថា យន្តហោះធន់ Xi’an Y-20 របស់សាធារណរដ្ឋប្រជាមានិតចិនបានដឹកវ៉ាក់សាំង SARS-CoV-2 របស់ក្រុមហ៊ុនឱសថចិន Sinopharm ចំនួន ៦០ ម៉ឺនដូសមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៧ ខែកុម្ភៈ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Aircraftcompare
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


