Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ វ៉ាក់សាំងជាគន្លឹះយកឈ្នះជំងឺកូវីដ-១៩

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន គឺជាសក្ខីភាពមួយបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនកម្ពុជាចិន នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ វាសនារួមគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទោះបីជាមកដល់ពេលនេះរាជរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងជំងឺឆ្លងជំងឺកូីដ-១៩ ដោយទប់ស្កាត់បានមិនឱ្យមានការរាលដាលនៅក្នុងសហ គមន៍ជាទ្រង់ទ្រាយធំ និងមិនមានការបាត់បង់អាយុជីវិតប្រជាជន យ៉ាងណាក្តី ក៏យើងមានការយល់ដឹងច្បាស់ថា វ៉ាក់សាំង គឺជាតម្រូវការ ជាយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការឈាន ទៅយកជ័យជំនះលើជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចលើកឡើងទៀតថា ថ្វីដ្បិតតែវាក់សាំងមិនមែនជាដំណោះស្រាយមាស តែមួយគត់សម្រាប់យកឈ្នះជំងឺកូវីដ-១៩ក្តី តែវាក់សាំង  គឺជាគន្លឹះដំណោះស្រាយជាយុទ្ធសាស្ត្រ មួយក្នុងការការពារអាយុជីវិត និងលើក កម្ពស់សុខុមាលភាពសាធារណៈ  ជាពិសេសសម្រាប់ធានា ជួយឲ្យងើប ឡើងវិញ នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលបានផ្ដល់វ៉ាក់សាំងនាពេលនេះ។ សម្តេចបានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ ជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួល ស្គាល់ថា ជាវ៉ាក់សាំងដែលមានសុវត្ថិភាពចាប់ពីអាយុ១៨ ឆ្នាំដល់៥៩ឆ្នាំ ហើយត្រូវបានអនុម័តអោយប្រើប្រាស់ដោយប្រទេសជាច្រើននៅក្នុងតំបន់ ក៏ដូចសកលលោក។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានដំបូង ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកតាមយន្តហោះ មកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ជំនួយនេះ ស្ថិតនៅក្នុងកញ្ចប់ជំនួយវ៉ាក់សាំង១លានដូស ដែលរដ្ឋាភិបាលចិនប្រកាសផ្តល់ជូនកម្ពុជា ខណៈដែល ៤០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ នៅពេលក្រោយ។

ពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានទី១ បានធ្វើឡើង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមភាគី លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចម្រុះស្ថាប័នផងដែរ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម